ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានទទួលជួបប្រជាពលរដ្ឋ ចំនួន២៩គ្រួសារ ដែលមានបញ្ហាទំនាស់ដីធ្លី នៅស្រុកឈូក

3 ខែ មុន 12 តូ សុផល

កំពត ៖ ព្រឹកថ្ងៃច័ន្ទ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលជួបប្រជាពលរដ្ឋ ចំនួន២៩គ្រួសារ ដែលមានទំនាស់ដីធ្លី ជាមួយកងកម្លាំងការពារកោះឆ្នេរ, ក្រុមហ៊ុនសូងួន និងក្រុមហ៊ុនចាន់សុទ្ធា ដែលស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារគណ:កម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងបងប្អូនប្រជាពលរដ្ឋ សរុប៤៨នាក់។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ជូនថា៖
-គណ:កម្មការនឹងរៀបចំកិច្ចប្រជុំ ជាមួយកងកម្លាំងការពារកោះឆ្នេរ, ក្រុមហ៊ុនសូងួន និងក្រុមហ៊ុន ចាន់សុទ្ធា ដោយលើកយកសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ មកពិភាក្សារកដំណោះស្រាយសមស្រប។
-សូមឲ្យបងប្អូនប្រជាពលរដ្ឋត្រឡប់ទៅវិញ បន្តធ្វើដំណាំ និងអាស្រ័យផលដូចធម្មតា ប្រសិនបើមានការហាមឃាត់ សូមរាយការណ៍ជាបន្ទាន់ មករដ្ឋបាលស្រុក ដែលជាសេនាធិការរបស់ខេត្ត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!