ព្រឹតិ្តការណ៍ថ្មីៗ

ផ្ញើទានចម្លងបុណ្យ!

6 ខែ មុន 68 តូ សុផល

រោគអ្វីមិនស្មើនឹងរោគឃ្លាន

(Live) ផ្ញើទានចម្លងបុណ្យ! http://tnn-news.com/archives/155767" រោគអ្វីមិនស្មើនឹងរោគឃ្លាន ទានអ្វីមិនស្មើទានទេសនា មានអ្វីមិនស្មើមានបញ្ញា ថ្លាអ្វីមិនស្មើបុណ្យស្មោះស ជីវិតរាល់រូបតិចតួចណាស់ យើងត្រូវខ្នែងខ្នះប្រព្រឹត្តល្អ ទោះមិនបានរៀនចេះសូត្រធម៌ ត្រឹមប្រព្រឹត្តល្អគឺបុណ្យហើយ ! "

Posted by TNN on Monday, 18 March 2019

“រោគអ្វីមិនស្មើនឹងរោគឃ្លាន ទានអ្វីមិនស្មើទានទេសនា   មានអ្វីមិនស្មើមានបញ្ញា   ថ្លាអ្វីមិនស្មើបុណ្យស្មោះសជីវិតរាល់រូបតិចតួចណាស់    យើងត្រូវខ្នែងខ្នះប្រព្រឹត្តល្អ   ទោះមិនបានរៀនចេះសូត្រធម៌   ត្រឹមប្រព្រឹត្តល្អគឺបុណ្យហើយ ! ”

នៅថ្ងៃព្រហស្បត៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ឧបាសិកា ជា ឃុនប៉ិច និង ឧបាសិកា ឡេង ខេង ហៅយាយម្លូពោធិសាត់ បានយកគ្រឿង ឧបភោគបរិភោគ មកប្រគល់ជូនលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការបំពេញបន្ថែមនូវរបបហូបចុក ប្រចាំថ្ងៃរបស់សមាជិកអាវុធហត្ថ រាជធានី ភ្នំពេញផង និងផ្ញើជាទាន ចែកជូនបន្ត ទៅដល់ជនទីទាល់ក្រនិងចាស់ជរាទុរគត់ដ៏ទៃទៀតផង ដូចដែលលោក​ រ័ត្ន ស្រ៊ាង ធ្លាប់បានឧបត្ថម្ភ ជារៀងរាល់ខែ ចំនួន២១គ្រួសារកន្លងមក។

គ្រឿងឧបភោគបរិភោគ ដែល ឧបាសិកា ទាំងពីររូប រួមគ្នា យកមកប្រគល់ជូនលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមមាន៖
១- អង្ករ ០៣តោន
២- មី ១២០កែស
៣- ទឹកស៊ីវ ១៣០យូរ
៤- អំបិលអ៊ីយ៉ូដ ១២០គីឡូក្រាម
៥- ទឹកសុទ្ធ ១២០កែស
៦- សាច់ក្រក ១០គីឡូក្រាម
៧- ត្រីកន្ធរប្រឡាក់ និងត្រីប្រម៉ា ៣០គីឡូក្រាម

នេះគឺជាលើកទី៤ហើយ សម្រាប់ ឧបាសិកា ជា ឃុនប៉ិច ដែលខំប្តូរផ្តាច់ចិត្តនាំយកគ្រឿងឧបភោគបរិភោគ មកប្រគល់ជូនកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដោយកន្លងមកឧបាសិកា ជា ឃុនប៉ិច ច្រើនឲ្យកូនប្រុស ឈ្មោះ លឹម យូ យកមកប្រគល់ជូនប៉ុណ្ណោះ ក៏ព្រោះតែឧបាសិកា មានសុខភាពទន់ខ្សោយ មិនអាចធ្វើដំណើរបាន តែលើកនេះ ឧបាសិកា ជា ឃុនប៉ិច បានរួមជាមួយ ឧបាសិកា ឡេង ខេង នាំយកអំណោយមកដោយផ្ទាល់ប្រកបដោយទឹកចិត្តជ្រះថ្លានិងសប្បាយរីករាយបំផុត។

បន្ទាប់ពីបានប្រគល់អំណោយ ជូនលោកមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញរួចមក ម្ចាស់អំណោយ ក៏បានជ្រះថ្លា ដើរទស្សនា សមិទ្ធិផលនានា ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការកោតសរសើរក្រៃលែង។

គ្រួសារទីទាល់ក្រនិងចាស់ជរាទុរគត់ ចំនួន២១គ្រួសារ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននិងកំពុងឧបត្ថម្ភ ជាប្រចាំ រៀងរាល់ខែជាបន្តបន្ទាប់ មិនដែលមានខានតាំងពីឆ្នាំ២០១០មក រួមមាន៖

១- ឈ្មោះ ខាន់ សួន ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានចៅក្នុងបន្ទុក១០នាក់) ទទួលបានអង្ករ០៣ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ និងបានសង់ផ្ទះថ្មី មានក្រាលអិដ្ឋការ៉ូ ជូនទូរទស្សន៍ ដល់គាត់ផងដែរ។
២- ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានចៅក្នុងបន្ទុក០៧នាក់) ទទួលបានអង្ករ០៣ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ និងបាន ជួសជុលផ្ទះទ្រុឌទ្រោមរបស់គាត់ជាថ្មីឡើងវិញផងដែរ។
៣- ឈ្មោះ ប្រាជ្ញ ចែម ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០២ការ៉ុង និងថវិកា២០ម៉ឺនរៀល រៀងរាល់ខែ។
៤- ឈ្មោះ ឡង់ស៊ី នួន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាស្ត្រីមេម៉ាយក្រីក្រកូនច្រើន) ទទួលបានអង្ករ០២ការ៉ុង និងថវិកា២០ម៉ឺនរៀល រៀងរាល់ខែ។
៥- ឈ្មោះ ខេន យ៉េន ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិព្រែករទាំង (ជាស្ត្រីមេម៉ាយមានកូនក្នុងបន្ទុក០៣នាក់) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ។
៦- ឈ្មោះ គឹម ផុន ភេទប្រុស អាយុ៧៩ឆ្នាំ នៅភូមិព្រែកថ្លឹង (ពិការភ្នែកដើរមិនរួច មានចៅក្នុងបន្ទុកច្រើន) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ។
៧/ ឈ្មោះ ឡុង សុន ភេទស្រី អាយុ៦៣ឆ្នាំនៅភូមិព្រែករទាំង (ចាស់ជរាមានជម្ងឺ មានចៅក្នុងបន្ទុក០៣នាក់) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ ។
៨- ឈ្មោះ ផាត សុខជា ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិក្រាំងស្វាយ (កំព្រាឪពុកម្តាយ និងមានជម្ងឺប្រចាំកាយ) ទទួលបានអង្ករ០១ការ៉ុង និងថវិកា២០ម៉ឺនរៀល រៀងរាល់ខែ ។
៩- ឈ្មោះ លី ចន្នី ភេទស្រី អាយុ៥១ឆ្នាំ (ស្រ្តីមេម៉ាយមានជម្ងឺប្រចាំកាយ) ស្នាក់នៅសង្កាក់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទទួលបាន អង្ករ១ការុង ថវិកា ២០ម៉ឺនរៀល រៀងរាល់ខែ។
១០-/ ឈ្មោះ តាបារាំង ភេទប្រុស អាយុ៦៣ឆ្នាំនៅភូមិស្រីស្នំ (ពិការស្វិតដៃជើង គ្មានទីពឹង) ទទួលបានអង្ករ០២ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១១- ឈ្មោះ សំ ទឹម ភេទ ស្រី អាយុ ៥៤ ឆ្នាំ ( ជាជនពិការដៃម្ខាង ចិញ្ចឹមម្តាយចាស់ជរា និងកូនស្រី មានសតិមិនគ្រប់គ្រាន់ ) រស់នៅ ភូមិ-ឃុំ ស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបានអង្ករ ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ ។
១២- ឈ្មោះ ហុក តោត ភេទ ស្រី អាយុ ៨០ ឆ្នាំ ( ចាស់ជរាគ្មានទីពឹង ) រស់នៅភូមិ ហ្លួង ឃុំ ឫស្សីក្រោក ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។

១៣- ឈ្មោះ គង់ រស់ ភេទ ប្រុស អាយុ ៩០ ឆ្នាំ ( ចាស់ជរាគ្មានទីពឹង ) រស់នៅភូមិ ហ្លួង ឃុំ ឫស្សីក្រោក ស្រុក មង្គលបូរី ខេត្តបន្ទាយមានជយ័ ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
១៤-ឈ្មោះ ចៅ គង់ ភេទប្រុស អាយុ៧៥ឆ្នាំ (រស់នៅពីរនាក់ប្តីប្រពន្ធមានជីវភាពខ្វះខាត) នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
១៥-ឈ្មោះ សន គីម ភេទស្រី អាយុ៧២ឆ្នាំ (ចាស់ជរាគ្មានទីពឹង) នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
១៦-/ ឈ្មោះ ស្រី ចេង ភេទប្រុស អាយុ៨៧ឆ្នាំ នៅភូមិព្រែករទាំង (ពីរនាក់ប្តីប្រពន្ធ មានជីវភាពខ្វះខាត) ទទួលបានអង្ករ០១ការ៉ុង និងថវិកា ១០ម៉ឺនរៀល រៀងរាល់ខែ។
១៧-/ ឈ្មោះ ស រុន ភេទស្រី អាយុ៨១ឆ្នាំនៅភូមិក្រាំងស្វាយ (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
១៨-/ ឈ្មោះ អ៊ន អឿន ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិព្រែករទាំង (ពិការដៃម្ខាង) ស្នើសុំអង្ករ០១ការ៉ុងថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
១៩-/ ឈ្មោះ ទួន លន់ ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិព្រែកថ្លឹង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
២០-/ ឈ្មោះ លឹម ម៉េង ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរា រស់នៅអាស្រ័យញាតិជិតខាង) ស្នើសុំអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
២១-/ ឈ្មោះ ឃុត ម៉ៅ ភេទស្រី អាយុ៧១ឆ្នាំ នៅភូមិក្រាំងស្វាយ (ចាស់ជរាមានជម្ងឺ គ្មានទីពឹង) ស្នើសុំអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។

ក្រៅពីគ្រួសារទាំង២១នេះ នៅមាន សមាជិកអាវុធហត្ថរាប់រយនាក់ ក៏ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយឧបត្ថម្ភជីវភាពជារៀងរាល់ខែ ទំនុកបម្រុងការរៀនសូត្រ និង ផ្តួចផ្តើមទំនុកបម្រុងមុខរបរដល់គ្រួសារ អាវុធហត្ថមួយចំនួនតាមស្ថានភាពជាក់ស្តែង ក៏ដូចជាបានផ្តល់សម្ភារៈសិក្សា ថវិកា កង់ ដល់សិស្សក្រីក្រ រាប់រយនាក់ ក៏ដូចជាឧបត្ថម្ភសម្ភារៈថវិកា និងនាំទៅព្យាបាលនៅមន្ទីរពេទ្យ តាមការជាក់ស្តែង ជូនដល់ពលរដ្ឋទីទាល់ក្រ រាប់រយនាក់ផ្សេងទៀតជាញឹកញាប់ ក្នុងនោះក៏មានបងស្រី ស៊ុន សុខុម នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ស្ត្រីមេម៉ាយនិងធ្លាប់ងងឹតភ្នែកទាំងសងខាងច្រើនឆ្នាំ) ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូនគាត់ទៅវះកាត់ព្យាបាលភ្នែកទាំងសងខាងរហូតបានមើលឃើញវិញ និងបាន ឧបត្ថម្ភអង្ករ០២ការ៉ុង និងថវិកា២០ម៉ឺនរៀល រៀងរាល់ខែ អស់រយៈពេល១ឆ្នាំ រហូតគាត់មានគ្រួសារថ្មីមកមើលថែ, លោកតា អ៊ឹម ប្លែក នៅភូមិអង្គាបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ធ្លាប់ត្រូវបាន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយឧបត្ថម្ភ អង្ករ១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ និងបន្ថែមទឹកត្រីទឹកស៊ីអ៊ីវ អស់រយៈពេល៧ឆ្នាំ រហូតលោកតាទទួលអនិច្ចកម្ម។

​ដោយបានមើលឃើញពីសកម្មភាពមនុស្សធម៌របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជួយដល់ ពលរដ្ឋទីទាល់ក្រ ជនពិកា ចាស់ជរាទុរគត់ សិស្សានុសិស្ស ក៏ដូចជាមន្ត្រីក្រោមឱវាទជាច្រើននាក់ច្រើនឆ្នាំ ដូច្នេះហើយ ទើបម្ចាស់ទាន ដែលជាអ្នកសប្បុរសមានសទ្ធាជ្រះថ្លា បាននាំយកគ្រឿងឧបភោគបរិភោគ មកប្រគល់ ជូនលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាបន្តបន្ទាប់ ទុកជាទានចែកជូនបន្តដល់គ្រួសារទីទាល់ក្រទាំងឡាយ ដើម្បីចម្លងបុណ្យ ឲ្យបានដល់សាម៉ីម្ចាស់ទានវិញផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ