ព្រឹតិ្តការណ៍ថ្មីៗ

ចៅហ្វាយក្រុងភ្នំពេញ ចេញពី សន្និបាត ភ្លាម ស្កាត់មកជួប ពលរដ្ឋ៥០គ្រួសារ រងគ្រោះដោយអគ្គិភ័យ ពីម្សិលម៉ិញ

3 ខែ មុន 73 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង​ ១០:៣០នាទីព្រឹក​ ថ្ងៃ​ចន្ទ​ ១៣កើត​ ខែ​ផល្គុន​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ព.ស​ ២៥៦២

​ ត្រូវ​នឹងថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ​២០១៩​ ប្រតិភូ​សាខា​កាកបាទក្រហម​កម្ពុជា​ រាជធានី​ភ្នំពេញ​ ដឹកនាំដោយ​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាល​ រាជធានីភ្នំពេញ​ និង​ ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ រាជធានី​ភ្នំពេញ​ បានចុះ​សួរ​សុខទុក្ខ​ និងផ្តល់​អំណោយ​មនុស្ស​ធម៌ ជូនដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​ ៥១គ្រួសារ​​ ដែលរងគ្រោះ​អគ្គីភ័យ​ ឆាបឆេះ​ កាលពី​ម្សិលមិញ​ អស់​៤៨​ ខ្នង​ផ្ទះ​ ស្មេីនឹង​ ៥១គ្រួសារ​​ ស្ថិត​ក្រុម៩​ ភូមិ​ព្រែក​ទាល់​ សង្កាត់​ស្ទឹងមានជ័យ​ទី​២​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ។

ជាមួយគ្នានោះដែរ​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ និងជាប្រធានគណៈកម្មការកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ក្នុង​ រាជធានីភ្នំពេញ​ ទាំង​មូល​អោយមានការប្រុងប្រយ័ត្នខ្ពស់​អំពី​បញ្ហា​អគ្គីភ័យ​ ដោយសារ​តែ​ចូល​មកដល់ខែមីនា​ នេះ​អាកាសធាតុ​ក្តៅ​ខ្លាំង​ ហើយ​វាងាយ​នឹងប្រឈមនូវអគ្គីភ័យ​កេីតឡេីងដោយប្រការណាមួយ​ ប្រសិន​បើ​ បងប្អូន​ប្រជាពលរដ្ឋ​ មិនបាន​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទេនោះ​ ។

គួរបញ្ជាក់ថា ឯកឧត្តម​ ប្រធាន​ គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ រាជធានី​ភ្នំពេញ​ បាននាំយកអំណោយមនុស្សធម៌សាខាផ្តលផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​ ៥១គ្រួសារ​​ រួម​មាន​:
-អង្ករ​ ១បាវ​ ៣០គីឡូ​ ,​ មី​ ១កេស​ ,​ ត្រីខ​ ១០កំប៉ុង​ ,​ ទឹកដោះគោ​ ៥កំប៉ុង​ ,​ ទឹកស៊ីអ៊ីវ​ ១យួរ​ ,​ ទឹកត្រី​ ១យួរ​ ,​ ទឹកសុទ្ធ​ ១កេស​ ,​ ស្ករស​ ១គីឡូក្រាម​ ,​ ទឹកក្រូច​ ១០កំប៉ុង​ ,​ តែ​ ៥កញ្ចប់​ ,​ តង់​ ១​ ,​ ឆ្នាំង​បាយ​ ១​ ,​ ធុង​ទឹកកក​ ១​ ,​ រួម​ទាំង​ថវិកា​ ក្នុង១គ្រួសារ ៥០,០០០​ រៀល​ផង​ដែរ​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!