ព្រឹតិ្តការណ៍ថ្មីៗ

ទ្វារបងដែករលំសង្កត់បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម!

8 ខែ មុន 98 តូ សុផល

ភ្នំពេញ៖ បុរសវ័យជាង៤០ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតខណៈដើរទៅលេងផ្ទះក្មួយជីដូនមួយ ត្រូវបានទ្វាររបងធ្វើអំពីដែក រលំសង្កត់បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍រលំទ្វារបងសង្កត់បណ្តាលអោយស្លាប់នេះ បានកើតឡើងកាលពីថ្ងៃសៅរ៍១១កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២៣និង៣០នាទីនៅត្រង់ចំណុច មុខផ្ទះគ្មានលេខ ផ្លូវបេតុងភូមិត្រពាំងសុពណ៌ សង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីក្មួយជីដូនមួយបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅអង្គុយលេងជាមួយអ្នកស្គាល់គ្នានៅមុខផ្ទះកើតហេតុលុះដល់ម៉ោង ២៣និង៣០នាទី ជនរងគ្រោះបានជួបជាមួយឈ្មោះសាហេមត្រូវជាក្មួយជីដូនមួយ ហើយសួរថាទៅណាក្មួយជីដូនមួយបានប្រាប់ថាកំពុងដើររកប្តីហើយបានប្រាប់អ៊ុំថា អ៊ុំទៅសម្រាកមុនទៅ ។ 

ប្រភពបន្តថា​ ជនរងគ្រោះបាននិយាយថាអត់ទេអញចង់ជួបប្តីក្មួយដែរ ចឹងចាំអ៊ុំផង ក្រោយមកជនរងគ្រោះ និងឈ្មោះសាហេមត្រូវជាក្មួយជីដូនមួយបានដើរចូលក្នុងដីឡូត៍(ផ្ទះកើតហេតុ)ហើយជនរងគ្រោះក៏បានយកដៃទាញទ្វាបិតស្រាបតែរលំសង្កត់មកលើជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ជនរងគ្រោះមានឈ្មោះអៀម សាន ភេទប្រុសអាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ភូមិក្រែកជើង ឃុំពញាក្រែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ