ព្រឹតិ្តការណ៍ថ្មីៗ

ភ្លើងប្រច័ណ ប្តីប្រពន្ធ ក្លាយជាឃាតក សម្លាប់បុរសម្នាក់​ អូសទម្លាក់ចូលក្នុងទឹកស្រះ

2 ខែ មុន 88 តូ សុផល

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី​ ១៧​ ខែ​ មីនា​ ឆ្នាំ​ ២០១៩​នេះដោយអនុវត្តនូវបទបញ្ជារបស់​

ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន ស្នងការនគរបាលខេត្តបាត់ដំបង​ និងលោក​ នួន​ សាន​ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្តបាត់ដំបងផង​ នោះ​ លោកឧត្តមសេនីយ៍ត្រី​ជេត​ វណ្ណនី​ ស្នង​ការរងផែនការងារព្រហ្មទ័ណ្ឌ​ បានដឹកនាំការ​កម្លាំងជំនាញក្នុងផែន​សហការណ៍ជាមួយកម្លាំងនគរ​បាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ឯក​ គឹម​ ពន្លក​ ជាអធិការនគរបាលស្រុកធ្វេីការស្រាវជ្រាវករណីឃាតកម្មគឹតទុកជាមុន មួយករណី​ ក្នុងមូលដ្ឋានភូមិស្វាយធំ​ ឃុំបឹងរាំង​ ស្រុកំរៀង រហូតឈានទៅធ្វេីការឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់​និង​ប្រពន្ឋរបស់ខ្លួនម្នាក់ទៀត​ ដែលជាជនជាប់សង្ស័យក្នុងអំពេីឃាតកម្មសម្លាប់បុរសម្នាក់រួចអូសទម្លាក់ក្នុងទឹកស្រះ។

បើតាមសមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី​១៦​ ខែ​ មីនា​ ឆ្នាំ២០១៩​ ពលរដ្ឋបានប្រទះឃេីញសាកសព​បុរស​ម្នាក់នៅក្នុងស្រះទឹកមួយកន្លែងស្ថិតក្នុងភូមិស្វាយធំ​ ឃុំបឹងរាំង​ ស្រុកកំរៀង​ ខេត្តបាត់​ដំបង​ ដែលសាកសពបុរសនោះឈ្មោះ​ សំ​ ម៉ៅ​ អាយុ​ ៥១​ឆ្នាំ រស់​នៅភូមិថ្មី​ ឃុំត្រាង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​ ហេីយនៅលេីខ្លួនសាកសពមានស្លាក​ស្នាមរបួសដោយអន្លេីនិងមានចំណងកន្សែង​រិតជាប់នឹងកផងដែរ ​ ។

ផ្តេីមចេញពីបញ្ហានេះនគរ​បាល​បានដាក់ការស័ង្សយលេីករណី(​ឃាតក​ម្ម)​ចំពោះជនងគ្រោះខាងលេី​ ដែលនាំទៅដល់​ការស៊េីបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត​ ក្រោម​ បញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្តបាត់ដំបង​ មកដល់ថ្ងៃទី​ ១៧​ ខែ​ មីនា​ ឆ្នាំ​២០​១​៩​ បានឈានដល់ការឃាត់ខ្លួន​បុរសម្នាក់ឈ្មោះ​ ភេង​ ភាព​ អាយុ៥១​ឆ្នាំ​ រស់នៅ​ភូមិត្រាង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​ ជាប្តីនិងស្រ្តីជាប្រពន្ឋឈ្មោះ​ សែត​ ភាព​ អាយុ​ ៥០​ឆ្នាំ​ ដេីម្បីធ្វេីការស្រាវជ្រាវ​ ។

សមត្ថកិច្ចបញ្ជាក់ថា ឆ្លងតាមរយៈការស្រាវជ្រាវប្រមូលភស្តុតាងជនសង្ស័យ​ ភេង​ ភាព​ បានឆ្លេីយសារភាពថា​ ខ្លួន បានប្រេីប្រាស់ដំបងឫស្សី​ វាយម្លាប់ជនរងគ្រោះឈ្មោះ​ សំ​ ម៉ៅ​ កាលពីយប់ថ្ងៃទី​ ១៤​ ខែ​ មីនា​ ឆ្នាំ​២០១៩ ​ដែលក្នុងសម្មភាពនេះក៏បានការចូលរួមពីប្រពន្ឋខ្លួនផងដែរ​ ។ ហេីយមូលហេតុដែលឈានដល់ការវាយសម្លាប់ជនរងគ្រោះនេះគឺផ្តេីមចេញពីភ្លេីងប្រច័ណរវាងជនរងគ្រោះជាមួយប្រពន្ឋរ​ប​ស់​ខ្លួននាពេលកន្លងទៅ​ ។

សមត្ថកិច្ចបញ្ជាក់ថា ​រយ:ពេលកន្លងទៅជនរងគ្រោះធ្លាប់ចេញ​ ចូល​ក្នុងលំនៅដ្ឋានរបស់ជសង្ស័យ ដោយ​សារ​តែពួកគាត់មានទីលំនៅជិតខាងគ្នា​ ហេីយបន្តិចម្តងៗជនសង្ស័យបានផ្តេីមគំនិតប្រច័ណ្ណថា ជនរ​ង​គ្រោះ​នេះនិងប្រពន្ឋខ្លួនមានទំនាក់ទំនងស្នេហាជាមួយគ្នា​ ហេីយធ្លាប់ប្រាប់ថាឈប់ឲ្យជនរងគ្រោះចេញ​ ចូល​ ក្នុងលំនៅដ្ឋានរបស់ខ្លួន​ទៀតផង។

នៅយប់កេីយហេតុជនរងគ្រោះមកសុំស្នាក់នៅក្នុងផ្ទះរបស់ជនសង្ស័យដោយសារជនរងគ្រោះនិងប្រពន្ឋជនរងគ្រោះមានទំនាស់ជាមួយគ្នា ហេីយមិនបានអនុញ្ញាតឲ្យជនរងគ្រោះសម្រាកនៅក្នុងផ្ទះទេ​ បញ្ហានេះជាឱកាសដោយស្ថិតក្នុងកំដៅនៃភ្លេីងប្រច័ណ្ណផង ជនស័ង្សយនិងជាជន​ដៃដល់បានបង្កជម្លោះជាមួយជនរងគ្រោះរហូតឈានដល់ការប្រេីប្រាស់ដំបងឫស្សី វាយប្រហារតែម្តង ហេីយ​អូសទៅទម្លាក់ក្នុងទឹកស្រះមួយកន្លែងនៅក្នុងភូមិ​ ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងពេលវាយប្រហារនេះប្រពន្ឋជន​សង្ស័យបានជួយក្រៀកអូសជនរងគ្រោះទៅកាន់មាត់ស្រះ​ និងយកកន្សែងរិតកបន្ថែមទៀត ​មុនពេលទម្លាក់ចូលក្នុងទឹកស្រះ​​ ហេីយដេីម្បីជាការបង្វែងដានសមត្ថកិច្ច ជនស័ង្សយបានយកក្រដាស់សរសេរអក្សរមានន័យថា​ (កូនស៊ីឪ​ពុក….Set featured image.​) បង្កប់នៅក្នុងកាបូបរបស់ជនរងគ្រោះក្នុងចេតនា​ទម្លាក់រឿងនេះទៅឲ្យកូន​ប្រសារប្រុ​សរ​បស់ជន​រងគ្រោះជាអ្នកទទួល។

ជនស័ង្សយទាំងពីរនាក់និងវត្ថុតាងត្រូវសមត្ថកិច្ច ក​សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!