ព្រឹតិ្តការណ៍ថ្មីៗ

មុននេះបន្តិច​ អាជ្ញាធររាជធានីភ្នំពេញ ហៅមនុស្ស៤នាក់ ដែលឃើញលាក់ខ្លួននៅក្នុងអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ យកទៅសួរនាំ

5 ខែ មុន 389 តូ សុផល

ភ្នំពេញ៖ មនុស្សចំនួន៤នាក់ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ ហៅទៅសួរនាំ ក្រោយពីរកឃើញពួកគេស្ថិតនៅក្នុងអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ នាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ថា មនុស្សទាំង៤នាក់នេះ ត្រូវបានមន្រ្តីអាជ្ញាធរ ហៅទៅសួរនាំ ខណៈដែលអាជ្ញាធរ និងសមត្ថកិច្ច កំពុងចុះធ្វើរដ្ឋបាលពិនិត្យអាវុធជាតិផ្ទុះ ក៏បានប្រទះឃើញពួកគេ កំពុងស្ថិតនៅក្នុងអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ។

ឯកឧត្តម​ ឃួង​ ស្រេង បានបញ្ជាក់ទៀតថា នៅពេលដែលមន្រ្តីចុះមកធ្វើជំរឿន នាពេលថ្មីៗនេះ ពួកគេប្រាប់ថា មិនមានមនុស្សនៅក្នុងអតីតទីស្នាក់ការនោះទេ ប៉ុន្តែនៅយប់នេះពេលអាជ្ញាធរ និងសមត្ថកិច្ចចុះមកត្រួតពិនិត្យអាវុធជាតិផ្ទុះ ក៏ដឹងថាមានមនុស្សនៅក្នុងខាង។

ពេលកម្លាំងចូលទៅរក ស្រាប់តែ២នាក់បានលោតចេញតាមរបង និង២នាក់ទៀតបានដើរចេញមកតាមច្រកទ្វារខាងមុខ ដូច្នេះអាជ្ញាធរក៏ត្រូវធ្វើការឃាត់សួរនាំសិនតែម្តង។

 

នៅពេលនេះ មនុស្សទាំង៤នាក់ ត្រូវបានយកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីដឹងព័ត៌មានបន្ថែមទៀត៕​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!