ព្រឹតិ្តការណ៍ថ្មីៗ

ចុះពិនិត្យ NET យីហោ ហេង 999 និង ទីតាំង NET ផ្ទះលេខ៤៩E0

4 ខែ មុន 82 តូ សុផល

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃអាទិត្យ ១២កេីត​ ខែផល្គុន​ ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៧.០៣.២០១៩ វេលាម៉ោង១៥ម៉១០នាទី កំលាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ និងលោក វរះសេនីយ៍ទោ ឃួន ងួន អធិការរងខណ្ឌដូនពេញ​ រួមជាមួយកំលាំងសង្កាត់ ប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ និងប៉ុស្តិ៍ផ្សារថ្មីទី៣ បានចុះត្រួតពិនិត្យនិងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំង NET ចំនួន០២កន្លែង មិនអោយមានលួចលាក់បង្កប់បើកលេងល្បែងស៊ីសងខុសច្បាប់​ និងមិនអោយមានការប្រើប្រាស់.ជួញដូរគ្រឿងញៀនហើយគោរពតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។

១. ទីតាំង NET យីហោ ហេង 999 ផ្ទះលេខ៤១ ផ្លូវលេខ១៥៤ភូមិទី៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
២. ទីតាំង NET ផ្ទះលេខ៤៩E0 ផ្លូវ លេខ៥១ ភូមិទី៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!