ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន និងលោកជំទាវបានអញ្ជើញសាកសួរសុខទុក្ខកុមារកំព្រា ក្នុងឱកាសទិវាសិទ្ធិកុមារអន្តរជាតិ ១មិថុនា

2 ឆ្នាំ មុន 0 តូ សុផល

ខេត្តប៉ៃលិន៖ ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន និងលោកជំទាវបានអញ្ជើញសាកសួរសុខទុក្ខកុមារកំព្រា ក្នុងឱកាសទិវាសិទ្ធិកុមារអន្តរជាតិ ១មិថុនាព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងលោកជំទាវ គង់ ស្តី កើត សុធា រួមដំណើដោយលោកជំទាវ ជា លាប អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការមួយចំនួនទៀត បាន អញ្ជើញសាកសួរសុខទុក្ខ និងចែកអំណោយដល់កុមារកំព្រា នៅមជ្ឍមណ្ឌលកុមារកំព្រា អាស៊ីអាស្ពេកា ខេត្តប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុក ក្រោម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីអបអរសាទរ ទិវាសិទ្ធិកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី៦៧។
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានឱ្យដឹងថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ដល់កុមារ ដោយផ្តល់ នូវសិទ្ធរស់រៀនមានជីវិត សិទ្ធបានចូលរៀន សិទ្ធការពារដោយច្បាប់ ដូច្នេះក្មួយៗត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ស្តាប់ការណែនាំពីសំណាក់លោកគ្រូ អ្នកគ្រូ មាតាបីតា និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឬស្សី ជាពិសេសត្រូវជាសអោយឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានគ្រប់គ្នាដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា។
ក្នុងឱកាសនោះ ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការក៏បានចែកអំណោយដល់ ក្មួយៗកុមារកំព្រាចំនួន ១៦០នាក់ ដោយម្នាក់ៗទទួលបានឃីត ០១កញ្ចប់ មាននំសៀវភៅប៊ិច និងថវិកាចំនួន ៥០០០រៀល ព្រមទាំងឧបត្តម្ភដល់មជ្ឈមណ្ឌលកុមារកំព្រា អាស៊ីអាស្ពេកា ខេត្តប៉ៃលិន អង្ករ២០០គីឡូក្រោម និង មី៥កេះផងដែរ។
ញ៉ឹប បូរី ប៉ៃលិន 01-06-2016

image image image image image image image image imagedocument.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ