ព្រឹតិ្តការណ៍ថ្មីៗ

ហួសចិត្តនឹងខាងក្រសួង! ញ៉ាំចឹង គេងចឹង មានកម្លាំងណាប្រកួត ?

1 សប្តាហ៍ មុន 71 តូ សុផល

ខេត្តរតនៈគិរី​ ៖ កាលពីពេលថ្មីៗនេះ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Lim Chanra ដែលបានដឹកនាំក្រុមបាល់ទាត់យុវជន ឡើងមកប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តរតនគិរី បានធ្វើការរិះគន់ និងមិនពេញចិត្តចំពោះអ្នករៀបចំ ដោយទាំងការហូបចុក ទាំងកន្លែងងូតទឹកនិងកន្លែងស្នាក់នៅ ពិតជាពិបាកទទួលយកណាស់ ជាពិសេសក្រុមយុវជនជាសិស្សដែលឡើងមកប្រកួតនៅថ្នាក់ខេត្ត។

ដោយ លោក Lim Chanra បានសរសេររៀបរាប់ថា៖ “ពួកខ្ញុំទទួលខុសត្រូវទាំងស្រុងក្នុងការដឹកនាំកូនគេពីស្រុក មកលេងការប្រកួតកីឡាសិស្សមធ្យមសិក្សានៅទីរួមខេត្តរតនគិរី តែថ្នាក់ដឹកនាំរៀបចំមិនបានសម្រួលអោយពួកយើងបានប្រកួតដោយសុវត្ថិភាព និងតម្លាភាពឡើយ។

កន្លែងដេកមិនគ្រប់គ្រាន់ ការហូបចុកខ្វះខាត អាជ្ញាកណ្ដាលមិនគ្រប់គ្រាន់ (បាល់ទាត់បុរស) ទីលានបាល់ទាត់បុរសមិនបាញ់ទឹក(ហុយ) គ្មានមធ្យោបាយដឹកជញ្ជូនកីឡាករទៅទីលានប្រកួត គ្មានឡានពេទ្យនៅប្រចាំការ។ សិស្សមានបញ្ហាសុខភាព រឺរបួសមិនទទួលបានការព្យាបាលអោយត្រឹមត្រូវ (ថ្នាំទិព្វប៉ារ៉ា) សួរពត៌មានផ្សេងៗទាក់ទងការប្រកួតប្រធានការិយាល័យកីឡាថាមិនដឹង ចាំសួរមេ។

ពេលដែលសួរនាំអស់លោកឆ្លើយថាមិនដឹង តើអស់លោកមានគិតដល់សិស្សទេ? អស់លោករៀបចំឡើងដើម្បីនរណា? ខ្ញុំក៏ជាសមាជិកគ្រួសារអប់រំម្នាក់ដែរ ខ្ញុំពិតជាឈឺចាប់នឹងរឿងដដែលៗ នៃការរៀបចំនេះណាស់ ហើយក៏មិនមែនមានតែខ្ញុំទេដែលជួបប្រទះ! សូមជួយ share និងបញ្ចេញមតិជួយកែលម្អដើម្បីអោយរីកចម្រើនទាំងអស់គ្នាផង។ ជាចុងក្រោយខ្ញុំសូមអោយថ្នាក់ដឹកនាំគិតពិចារណាឡើងវិញ ខ្ញុំជាបុគ្គលិកតូចម្នាក់ពិតជាស្អប់ពាក្យគេតិះដៀល គ្រួសារយើងណាស់ តាមរយៈទង្វើអស់លោក”។ យ៉ាងណាមិញក្នុងករណីនេះមានមហាជនជាច្រើនសម្តែងការភ្ញាក់ផ្អើលជាខ្លាំង និងរង់ចាំការបកស្រាយបំភ្លឺពីសំណាក់ខាងក្រសួងអប់រំ ជុំវិញបញ្ហាខាងលើនេះ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!