ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យជន ជាតិថៃ២នាក់ ពាក់ពន្ធ័ករណីបំផ្ទុះថ្ម បណ្តាលឲ្យស្លាប់មនុស្ស

4 ខែ មុន 28 តូ សុផល

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យជា ជនជាតិថៃ០២នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយពីមានករណីបំផ្ទុះថ្បណ្ដាលឲ្យស្លាប់មនុស្ស០១នាក់ នៅត្រង់ចំណុចការដ្ឋានម៉ាស៊ីនកិនថ្ម សំភារ:សំណង់ របស់ក្រុមហ៊ុន ឆៃណារ៉ូតអ៊ែនប៊្រីតខុមប្រេសិន (ChinaRoad andBride Cita tion) ស្ថិតនៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩។

ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ ក្រោយទទួលបានព៌តមានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការជាមួយកម្លាំងជំនាញ នៃស្នងការនគរបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ប៉ុក តារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវពិនិត្យឃាត់ខ្លួន មនុស្សចំនួន០២នាក់ ជនជាតិថៃជាប្រធានបច្ចេកទេសខួងរណ្ដៅថ្មនិងអ្នកបំផ្ទុះ។

ជនសង្ស័យ១.ឈ្មោះព្រីរ៉ាត់ម៉ាថាវ៉ុន (PRIRA TMA THAWORN )ប្រធានបច្ចេកទេសបំផ្ទុះ ២.ឈ្មោះកេតសេនី ប៊នម៉ា (KETSENIBUNMA ប្រធាន បច្ចេកទេសខួងរណ្ដៅបំផ្ទុះ។

បច្ចុប្បន្នជនបង្កបញ្ជូន មកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់តាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!