ព្រឹតិ្តការណ៍ថ្មីៗ

ផ្ទះជិត៥០ខ្នង ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង ចំណាយពេល១ម៉ោង ទើបអាជ្ញាធរ គ្រប់គ្រងបាន

7 ខែ មុន 140 តូ សុផល

ភ្នំពេញ៖ ផ្ទះជិត៥០ខ្នង ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង ករណីនេះ នៅវេលាម៉ោង១៤:៤៥នាទី ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩

នៅចំនុច ផ្ទះមិនរៀបរយ  ផ្លូវលំ ក្រុមទី៩ ភូមិ ព្រែកទាល់ សង្កាត់ស្ទឹងមាន ជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះ មានការអន្តរាគមន៍ របស់ការិយាល័យជំនាញ និងអាជ្ញាធរ មូលដ្ឋាន ដោយប្រើប្រាស់ រថយន្តបាញ់ពន្លត់អគ្គីភ័យមានចំនួនសរុបរថយន្តអគ្គីភ័យចំនួន ១៩គ្រឿង ប្រើប្រាស់ទឹកអស់២១ជើងឡានទឹក ។

១. រថយន្ត អគ្គិភ័យ អាវុធហត្ថរាជធានីភ្នំពេញចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥ជើង។

២. រថយន្ត អគ្គិភ័យ អគ្គស្នងការ សរុបចំនួន ១៥គ្រឿង។

៣. រថយន្ត អគ្គិភ័យ របស់ក្រុមហ៊ុន ស្រាបៀរកម្ពុជាចំនួន១គ្រឿង។

ដោយការខិតខំប្រឹងប្រែងពី កំលាំងជំនាញរបស់ការិយាល័យ ពន្លត់អគ្គិភ័យ ស្នងការរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់គ្រងបាន១០០% នៅវេលាម៉ោង ១៦ និង០០នាទីថ្ងៃខែឆ្នាំដដែលត្រឹមរយះពេល១ម៉ោង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ