ព្រឹតិ្តការណ៍ថ្មីៗ

កងពលតូចអន្តរាគមន៍លេខ១៤ត្រូវបានទទួលការយកចិត្តទុកដាក់ពីសំណាក់មេបញ្ជាការកងទ័ពជើងគោក ក្នុងការកសាងអ្គភាព និងបម្រើការងារប្រចាំថ្ងៃ

1 សប្តាហ៍ មុន 20 តូ សុផល

ពោធិ៍សាត់៖ ចុងសប្តាហ៍នេះស៊ីម៉ងតិ៍១០តោន កុំព្យូទ័យរួដៃ០៣គ្រឿង និងម៉ាស៊ីនព្រីនធី០៣គ្រឿងត្រូវបានដឹកយកមកប្រគល់ជូន

អង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយ: ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។

លោកឧត្តមសេនីយទោ គឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចទាំងពីរ ដែលលោកតែងតែគិតគូពីសុខទុកកងទ័ព និងគ្រួសារទ័ព ដែលកន្លងទៅអង្គភាពតែងតែទទួលបាននូវការឧបត្ថមផ្សេងៗ ដូចជាការកសារជំរំជម្រក ហេដ្ឋារចនាសម្ព័ន និងទទួលបានដៃគូរសម្ព័នមេត្រីភាពដើម្បីជួយឧបត្ថម្ភផ្ទាល់ដល់អង្គភាព ជាពិសេសកងទ័ពដែលមានការឧបត្ថម្ភបន្ថែមពីលើគោលរបបដែលមានស្រាប់ ការគិតគូរជួយដល់គ្រួសារទ័ព យោធិនពលីមរណៈ យោធិនពិការ និងអតីតយុទ្ធនជាដើម។ ទាំងនេះបានធ្វើអោយកងទ័ពទាំងអស់មានភាពកក់ក្តៅ និងមានស្មារតីរឹងមាំអង់អាចក្លាហាន ដើម្បីឈជើងការពាបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ និងការពាដាច់ខាតមិនអោយមានបដិវត្តព័ណ៌ដែលក្រុមប្រឆាំងក្រៅច្បាប់ប៉ុនប៉ងបំផ្លាញសន្តិភាពដែលរាជរដ្ឋាភិបាលខិតខំរកមកយ៉ាងលំបាកនេះបានឡើយ។

លោកក៏បានបញ្ជាក់ថា អង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ គោរព និងអនុវត្តអោយបាននូវ អភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ រួមទាំងបញ្ញត្តិទាំង១០ របស់សម្តេចតេជោ ហ៊ុន សែន ផ្កាយមាស៥ផុតលេខ ដែលបានថ្លែងក្នុងខួប២០ឆ្នាំថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ។

សូមរំលឹកថា អំណោយជាកុំព្យូរទ័រ និងម៉ាស៊ីនព្រីនធ័រខាងលើនេះ ត្រូវបានលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់ជូន តបតាមការស្នើសុំរបស់អង្គភាពកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីបូកសរុបការងារយោធាឆ្នាំ២០១៨ និងទិសដៅបន្តឆ្នាំ២០១៩កន្លងទៅនេះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!