ព្រឹតិ្តការណ៍ថ្មីៗ

ឃើញប៉ូលិស ភ័យ ប្រឹងបន្ថែមល្បឿន ដួលបែកមុខបែកមាត់

1 សប្តាហ៍ មុន 44 តូ សុផល

ខេត្តកំពត ៖ ថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង ២៤ និង ០០ នាទី កម្លាំងជំនាញល្បាតប្រទះឃើញមុខសញ្ញាគ្រឿងញៀនចំនួន ២ នាក់ ហើយបានបើកម៉ូតូរត់គេចពីសមត្ថកិច្ចបណ្តាលឲ្យដួលខ្លួនឯងលេីផ្លូវជាតិលេខ ៣១ ស្ថិតក្នុងភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ។

បន្ទាប់មកសមត្ថកិច្ចយើងឆែករកឃើញថ្នាំញៀនចំនួន ០៥ កញ្ចប់តូច និងដបដាក់ប្រេងសាំងចំនួន ០៤ ដប ស្មើនិង ០២ លីត្រលាក់ទុកក្រោមកែបម៉ូតូ ។

១. ឈ្មោះ ផាន់ សុវង្ស ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅភូមិរូង ឃុំរំចង់ ស្រុកសំរោង ខេត្តតាកែវ ។
២. ឈ្មោះ មោះ អឹម សំណាង ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិតាមូង ឃុំរំចង់ ស្រុកសំរោង ខេត្តតាកែវ ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!