ព្រឹតិ្តការណ៍ថ្មីៗ

ឆក់កាបូបមិនបានសម្រេចសមត្ថកិច្ចឃាត់បានម្នាក់រត់រួចម្នាក់

4 ខែ មុន 47 តូ សុផល

ភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានប្រជាពលរដ្ឋសហការណ៍ជាមួយសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពឆក់កាបូបស្ពាយជំហៀងពីស្ត្រីម្នាក់មិនបានសម្រេចតែធ្វើអោយម្ចាស់កាបូបដួលអូសដងផ្លូវរងរបួសយ៉ាងដំណម។ករណីនេះបង្ករភ្ញាក់កាលពីម៉ោង ២៣និង៣០នាទីយប់ថ្ងៃទី១៦មិនា២០១៩ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី មុខព្រលានយន្តហោះ ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ មី រ៉ាវុធ ហៅ វុធ អាយុ៣០ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិបឹងសាឡាងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ(ឃាត់ខ្លួន)។ចំណែម្នាក់ទៀតកេចខ្លួនឈ្មោះ អាចារ្យ
អាយុប្រហែល២៥ឆ្នាំ។

ចំណែកជនរងគ្រោះជាដើមបណ្តឹង ឈ្មោះស៊ាង ហ៊ី អាយុ ២៦ឆ្នាំមុខរបរ កម្មការនីរោងចក្រស្នាក់នៅភូមិជ្រៃកោងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីដើមបណ្តឹងឲ្យដឹងថាមុនកើតហេតុនាងបានដើរឆ្លងផ្លូវចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញគោលបំណងទៅទទួលបងប្អូនមកពីកូរ៉េ ខណះឆ្លងជិតផុតផ្លូវស្រាប់តែមាជនសង្ស័យ០២នាក់ជិះមួយគ្រឿងម៉ាកYAMAHA GTពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1FW-7394 មកពីក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយជំហៀង ពណ៌លឿងលាយខ្មៅ ដែលនាងស្ពាយបណ្តាលអោយអូសដួលលើដងផ្លូវរងរបួសពកថ្ងាស់ឈាមចង្កានិងរលាត់ដៃរលាត់ជើងរងរបួសយ៉ាងដំណម។

ប្រភពដដែលអោយដឹងទៀតថាពេលឆក់នោះនាងបានប្រទាញប្រតប់គ្នាបណ្តាលអោយម៉ូតូជនសង្ស័យដួលហើយជនសង្ស័យទាំង២នាក់បានព្យាយាមរត់កេចខ្លួនត្រូវបានប្រជាពលរដ្ឋសហការណ៍ជាមួយសមត្ថកិច្ចមូលដ្ឋានដេញចាប់បានម្នាក់ចំណែកបក្សពួកម្នាក់ទៀតបានរតើកេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនសាកសួរបណ្តោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!