ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនបុរសម្នាក់ជាប់ចោទបន្លំប៉ុនប៉ងលួចម៉ូតូគេ

2 ខែ មុន 48 តូ សុផល

ភ្នំពេញ៖បុរសម្នាក់រងការចោទប្រកាន់ថាបានបន្លំចូលប៉ុនប៉ងលួចម៉ូតូរបស់ប្រជាពលរដ្ឋត្រូវបានម្ចាស់ម៉ូតូសហការណ៍គ្នាចាប់ឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចកាលពីម៉ោង០១និង៣០នាទីរំលងអាធ្រាត្រថ្ងៃទី១៧មិនា២០១៩នៅមុខហាងសែនសុខ ម៉ាស្សានិងស៉្បាក ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ សុខ សុធី អាយុ ៣៣ឆ្នាំស្នាក់នៅភូមិច្រេសសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

ដើមបណ្តឹងឈ្មោះ លន់ ម៉េងនីត អាយុ២៥ឆ្នាំមុខរបរសន្តិសុខហាងសែនសុខម៉ាស្សាស៉្បាកស្នាក់នៅបន្ទប់ជួលភូមិពោងពាយសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមសំដីដើមបណ្តឹងឲ្យដឹងថានៅមុនកើតហេតុឃើញជនសង្ស័យខាងលើបានដើរតាមកៀនរបងបន្លំចូលមកកន្លែងដែលគាត់ទុកម៉ូតូរួចបានឡើងអង្គុយលើម៉ូតូរបស់គាត់ម៉ាកPCXពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ1FD-5280 រួចប៉ុនប៉ងលួចទើបគាត់ចាប់ឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នបុរសដែលរងការចោទប្រកាន់ខាងលើត្រូវបាននាំខ្លួនយកទៅសាកសួរបន្តរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!