ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនថៅកែហាងចិនម្នាក់ដែលមានឈ្មោះ”១៦ ខែ៨ “ នៅតាមបណ្តោយផ្លូវណតប្រ៊ីតករណីប្រើហិង្សាលើខ្មែរ

7 ខែ មុន 123 តូ សុផល

ភ្នំពេញ៖កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក) កើតហេតុនៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១៣ និង២០នាទី នៅចំណុចមុខហាង១៦ ខែ៨ ផ្លូវណតប្រ៊ីត ភូមិស្លែងរលើង សង្កាត់អូរបែក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌ពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីហិង្សារវាងជនជាតិចិននិងខ្មែរ  គាគីទី០១ ជនជាតិចិនចំនួន ម្នាក់មាន ឈ្មោះ WANG kANG  ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរថៅកែហាង១៦ ខែ៨  ស្នាក់នៅផ្ទះជួល ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) កាន់លិខិតឆ្លងដែនលេខ.. (មានស្នាមរបួសស្រាលលើដៃខាងស្តាំ )។

ភាគីទី០២ ខ្មែរចំនួនម្នាក់មាន ឈ្មោះ អែម ទី ភេទប្រុស អាយុ២២ឆ្នាំ ជានជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) រាជធានីភ្នំពេញ (មានស្នាមរបួសស្រាលលើស្មាខាងឆ្វេង) ។

សម្ភារៈបាត់បង់ ៖គ្មាន។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ ភាគីទី១ កំពុងអង្គុយក្នុងហាងលក់ដូររបស់ខ្លួននៅចំណុចកើតហេតុខាងលើ ស្រាប់តែភាគីទី២ បានឈ្លោះគ្នាជាមួយប្រពន្ឌខ្លួន នៅមុខហាងរបស់ភាគីទី១ ភ្លាមនោះ ភាគីទី១ បានស្ទុះចេញមកធាក់ភាគីទី១ ចំនួន០២ជើង ត្រូវចំចង្កេះខាងស្តាំ រួចភាគីទាំង០២ ក៍បានប្រតាយប្របគ្នាទៅវិញទៅមកតែម្តងជាមួយភាគីទី១ បន្ទាប់មកសមត្ថកិច្ចក៏បានចុះដល់ចំណុចកើតហេតុងខាងលើ នាំខ្លួនភាគី ទាំង០២ យកមកធ្វើការសាសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ