ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនបុរសអ្នករត់រ៉ឺ ម៉កកង់បីឥណ្ឌា០៣នាក់ពាក់ព័ន្ធករណីប្រើអំពើហិង្សា…..!

1 សប្តាហ៍ មុន 60 តូ សុផល

ភ្នំពេញ ៖ កម្លាំងល្បាតខណ្ឌសែនសុខសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីហិង្សាដោយចេតនា(វាយគ្នាទៅវិញទៅមកបណ្តាលឲ្យរបយស)កើតហេតុ

នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១៩ និង៤០នាទី នៅចំណុចតាមបណ្តោយផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យ០៣នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា(វាយគ្នា)ភាគីទី១ ចំនួន២នាក់រួមមាន ៖ ទី០១-ឈ្មោះ ឈួន ហួត  ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់ឥណ្ឌា  ស្នាក់នៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) របួសលើចញ្ចើមខាងស្តាំ ។

ទី០២-ឈ្មោះ ឈួន ឡែន  ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់ឥណ្ឌា  ស្នាក់នៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ភាគីទី២  ៖ មានគ្នាម្នាក់ឯកមាន ឈ្មោះ វន សារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ជានជាតិខ្មែរ មុខរបររត់កង់ឥណ្ឌា  ស្នាក់នៅបន្ទប់ជួល ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

សម្ភារៈបន្សល់ទុក ៖ ម៉ូតូកង់ឥណ្ឌា ០២គ្រឿង និងច្រវ៉ាក់ភ្ជាប់មេសោរចំនួន០១ ។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ ភាគីទី១ បានដឹកភ្ញៀវមកផ្សារអ៊ីអន២ ពេលក្រុមភាគី១ ធ្វើដំណើរតាមផ្លូវ ដល់ចំណុចកើតហេតុងខាងលើ បានជួបជាមួយភាគីទី២ ក៍មានទំនាស់ពាក់សំដីនិងគ្នា រួចភាគីទី១ បានវាយទៅលើភាគីទី២បណ្តាលឲ្យរបួស  បន្ទាប់មកម្លាំងល្បាតក៏បានធ្វើការល្បាតដល់ចំណុចខាងលើ ឃើញបានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង   

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!