ព្រឹតិ្តការណ៍ថ្មីៗ

update នគរបាលក្រុងបាត់ដំបងបង្ក្រាបទីតាំងភ្នាល់បាល់មួយកន្លែងនិងឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់

2 ខែ មុន 63 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ លោកវរៈសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងទើបឡើងកាន់តំណែងថ្មីបានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងភ្នាល់បាល់មួយកន្លែងនៅផ្សារទំនើប(បូរីថ្មី) ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បណ្តាលអោយម្ចាស់ទីតាំងដទៃផ្សេងទៀតផ្អើលបិទទ្វារទាំងព្រលឹងចុងសក់។

កន្លងមកមិនមានសមត្ថកិច្ចការណា ហ៊ានបង្ក្រាបល្បែងភ្នាល់បាល់ ពេញនិយម ឥតច្បាប់នេះឡើយដោយសារទីតាំងមួយចំនួនមានខ្នងបង្អែកក្រាស់ទើបជនល្មើសប្រព្រឹត្តទៅយ៉ាងរលូន។

កិច្ចប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន៩នាក់និងដក ហូតវត្ថុតាងរួមមាន៖ម៉ូតូចំនួន៦គ្រឿង កុំព្យូទ័រ១១គ្រឿង មូនីទ័រ១១គ្រឿង ម៉ាសុីនព្រីន១គ្រឿង លុយខ្មែរ ១០មុឺនរៀល និងវត្ថុតាងមួយចំនួនទៀត។

យោងតាមការសង្កេតរបស់ក្រុមការងារ TNN យើងខ្ញុំទីតាំងភ្នាល់បាល់មានច្រើនកន្លែងណាស់ប៉ុន្តែការបើកលេងជាទូទៅគឺនៅពេលយប់ជាហេតុធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការបង្ក្រាប។

បច្ចុប្បន្នជនសង្ស័យទាំង៩នាក់និងវត្ថុតាដូចការរៀបរាប់ខាងលើត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!