ព្រឹតិ្តការណ៍ថ្មីៗ

ថៅកែលក់រថយន្តដ៍ធំ នៅក្រុងសៀមរាប ត្រូវប៉ូលីសចាប់ខ្លួនខណៈកំពុងស្ទីម

2 ខែ មុន 4121 តូ សុផល

សៀមរាប ៖ តាមសេចក្តីរាយការណ៍ពីខេត្តសៀមរាបមកថា លោក​ តឹក​ គង ថៅកែលក់រថយន្តដ៍ធំ

នៅក្នុងខេត្តសៀមរាបម្នាក់ត្រូវបានព្រះរាជអាជ្ញារងខេត្តកំពុងធំចេញដីការបញ្ជាអោយនាំខ្លួនមកកាន់តុលាការខេត្តកំពុងធំ ហើយការចាប់ខ្លួននេះខណៈលោកថៅកែរូបនេះកំពុងតែស្ទីម។

ប្រភពពីមន្ត្រីសមត្ថកិច្ចបានអោយដឹងថា កាលពីថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១៩កម្លាំងសមត្ថកិច្ចខេត្តកំពងធំ សុំអន្តាគមនឹងសហការណ៍ជាមួយកម្លាំងប៉ូលិសព្រហ្មទណ្ឌកម្រតស្រាយនៃស្នងការនគបាលខេត្តសៀមរាបបានធ្វេីការអនុវត្តដីការចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះតឹក ​គង់ នៅក្នុងកន្លែងកំពុងតែស្ទិមស្ថិតនៅភូមិជន្លង់ សង្កាត់សាលាតកំរេីត ក្រុង ខេត្ត សៀមរាប ដែលគេស្កាល់ថាជាថៅកែរលក់រថយន្តក្នុងក្រុងសៀមរាបតាមដីការបស់តុលាការខេត្តកំពងធំចោទពីបទទទួលផលនឹងសមគំនឹតឆបោក។

បើតាមប្រភពមន្ត្រីសមត្ថកិច្ចបានអោយដឹងថាតុលាការខេត្តកំពុងធំបន្ទាប់បានឃាត់ខ្លួននឹងបញ្ជួនទៅកាន់កំពុងធំរួចមកនោះ នៅល្ងាចថ្ងៃដដែលតុលាការសាលាដំបូងខេត្តកំពុងធំបានបានបញ្ជាអោយមន្ត្រីពន្ធធានាគារនាំខ្លួនលោកថៅកែរលក់រថយន្តម្នាក់នេះចូលគុក រងចាំថ្ងៃបើកសវនាការ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!