ព្រឹតិ្តការណ៍ថ្មីៗ

នឹកប្រពន្ធពេក! ខំជិះម៉ូតូមកជួបមុខប្រពន្ធនៅភ្នំពេញ តែបានពាក់កណ្ដាលផ្លូវ​ បែរជាជួបគ្រោះថ្នាក់​ស្លាប់ចោលប្រពន្ធ​ គួរឲ្យអាសូរ…​!

2 ខែ មុន 203 តូ សុផល

 រាជធានីភ្នំពេញ ៖​ គ្រោះថ្នាក់ចរាចរជាឃាត.ក លេខមួយ សម្លាប់ជីវិតពលរដ្ឋខ្មែរស្លូតត្រង់…! សួរថាមកពីមូលហេតុអ្វីបានជាទប់ស្កាត់មិនបាន…..???? ជាក់ស្ដែង​ បុរសម្នាក់ដោយសារតែនឹករលឹកប្រពន្ធពេក ក៏ធ្វើដំណេីរចេញពីខេត្តព្រៃវែង ដើម្បីមកជួបមុខប្រពន្ធ នៅឯក្រុងភ្នំពេញ តែបានពាក់កណ្ដាលផ្លូវ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័បែបនេះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង០៨:២០នាទីយប់ ថ្ងៃសៅរ៍​ ទី១៦​ ខែមីនា​ ឆ្នាំ២០១៩​ នៅចំណុចមុខផ្ទះសំណាក់មួយកន្លែង យីហោ “សម្បត្តិមានលាភ​” ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះ ភួង​ សៅ​ ភេទប្រុស អាយុ២៩ឆ្នាំ​ មុខរបរមេកាសំណង់​ មានស្រុកកំណើត នៅស្រុកស្អាង ខេត្តកណ្តាល។

​តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគបានឃើញបុរសម្នាក់ ជិះម៉ូតូ ហុងដាឌ្រីមសង់​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 1FF 3698​ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុក៏បានវ៉ាជែង កង់បី PassApp មួយគ្រឿង​ ដែលធ្វើដំណើរស្របទិសគ្នា ជាមួយរថយន្តកុងទីន័រ ពណ៍លឿង ពាក់ស្លាកលេខភ្នំពេញ 3D-4607 តែបែរជាវ៉ាមិនផុត ក៏ទាក់ដៃចង្កូត បណ្តាលឲ្យដួលចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗ​ ហើយរថយន្តបានបើកបានប្រហែល១០០ម៉ែត្រទើបឈប់ ប្លុងរថយន្តចោល​ហើតតៃកុងចុះរត់គេចបាត់ស្រមោល។​

បើតាមសម្ដីប្រពន្ធជនរងគ្រោះបានឲ្យរៀបរាប់ទាំងទឹកភ្នែកនិងអារម្មណ៍ក្ដុកក្ដួលថា​ ប្តីរបស់គាត់ បានធ្វើការនៅខេត្តព្រៃវែង ចំណែកគាត់ធ្វើការនៅភ្នំពេញ ម្តុំការណាឌីយ៉ា ផ្លូវវេងស្រេង​ ដោយសារតែនឹករលឹកគ្នាពេក​ ទើបប្តីសុំគាត់មកលេងនៅផ្ទះជួល តែមិនទាន់បានជួបមុខគ្នាផង បែរជាប្ដីគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់បាត់បងជីវិតចោល​ប្រពន្ធ​ ទុកអោយគាត់នៅមេម៉ាយបែបនេះ​ ។ 

បច្ចុប្បន្នក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ សហការជាមួយ​សមត្ថកិច្ចផ្នែកវាស់វែង​ក្រុង ចុះមកធ្វើការវាស់វែង និងយករថយន្តនិងម៉ូូតូ ទៅរក្សាទុកបណ្ដោះអាសន្ន​ នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីរងចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយ តាមច្បាប់ ។ 

ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!