ព្រឹតិ្តការណ៍ថ្មីៗ

អគ្គិភ័យឆាបឆេះកុដលោក​អស់​ ​១ខ្នង​ នៅវត្តវិឡាកាត់​ ខេត្តរតនគិរី

1 សប្តាហ៍ មុន 39 តូ សុផល

ខេត្តរតនគិរី៖​ នៅថ្ងៃទី១៦​ ខែមីនា ឆ្នាំ២០១៩ វេលាម៉េាង​ ១១និង០០នាទីថ្ងៃត្រង់ មានករណីអគ្គិភ័យកេីតឡេីង១លេីក បណ្តាលអេាយឆេះកុដលេាក១ខ្នង (ទំហំ ៨ម៉ែត្រ​ គុណ១១ម៉ែត្រ )ធ្វេីអំពីឈេីប្រកស័ង្កសី នៅវត្តវិឡាកាត់ ភូមិវិឡាកាត់ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

ក្នុងកិច្ចប្រតិបតិ្តការជួយពន្លត់អគ្គិភ័យនេះ បានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ២ឡាន។ តែមិនអាចជួយសង្រ្គោះបានទាន់ពេលឡេីយ ដេាយចម្ងាយផ្លូវឆ្ងាយ ទេីបបណ្ដាលអោយកុដត្រូវឆេះអស់ទាំងស្រុង។

ករណីអគ្គិភ័យនេះដែរ​ បណ្តាលមកពីផ្ទុះផ្ទាំងសូឡា ឆេះតែម្តង។​ ក្នុងនោះសម្ភារៈខូចខាតរួមមាន៖​ សសរឈេី​ និង គ្រឿងទុកធ្វេីសាលាប្រហែល ៣០ម៉ែត្រគូប និងមានសម្ភារៈមួយចំនួនធំ នៅមិនទាន់បានដឹងចំនួនប្រាកដ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!