ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត PRIUS ពន្លះសួនចែកផ្លូវហោះទៅបុកបង្គោលស្លាកសញ្ញា និងបង្គោលភ្លើងបាក់ខ្ទេច រថយន្តក្រឡាប់ផ្ងាជើងទ្រមេឃ​ នៅស្ទឹងមានជ័យ

2 ខែ មុន 32 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានរេចង្កូតមកបុកសួនច្បារចែកផ្លូវពេញទំហឹងហោះទៅបុកបង្គោលស្លាកចរាចរណ៍និងបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំរថយន្តបង្ករក្រឡាប់ផ្ងាជើងឡើងលើច្រង៉ាងសំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៣និង១០នាទីទាបភ្លឺថ្ងៃទី១៦ខែមិនាឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវ២១៧ចំនុចផ្សារស្ទឹងមានជ័យចាស់ក្នុងសង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យ។

យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្ត TOYOTA PRIUS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AW-4474 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនល្បឿន​ ខណៈ​មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកសួនច្បារចែក​ទ្រូង​ផ្លូវពេញទំហឹងបណ្ដាលឲរថយន្តហោះទៅបុកបង្គោលព្រួញស្លាកចរាចរណ៍និងបង្គោលភ្លើងបណ្ដាលរងការខូចខាតយ៉ាងដំណុំ​ តែសំណាងល្អអ្នកបើកបរមិនមានរបួសបានលូនចេញពីរថយន្តគេចខ្លួនបាត់។

ក្រោយកើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋានទាក់ទងជំនាញវាស់វែងស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ​នៃ​ស្នងការាជធានីភ្នំពេញ ដេីម្បីរងចាំ​ម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!