ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណបក្សប្រជាជន រាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយសេចក្តីសំរេចសន្និបាត គណះកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា

5 ថ្ងៃ មុន 13 តូ សុផល

ភ្នំពេញ ៖ នៅថ្ងៃសៅរ៍​ ១១កេីត​ ខែផល្គុន​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ព.ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៩​ ឯកឧត្ដម​ ប៉ា​ សុជាតិ​វង្ស​ សមាជិក​គណៈ​កម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ និងជាប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ រាជធានី​ភ្នំពេញ​ និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ ខណ្ឌមានជ័យ​ បានអញ្ជេីញ​ ជាអធិបតី​ភាព​ ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ ផែនការ​ចាត់តាំង​អនុវត្ត​សេចក្តី​សម្រេច​សន្និបាតគណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ លើក​ទី​៤១​ អាណត្តិ​ទី​៥​ ដែល​មាន​សមាជិក​ សមាជិកា​ ចូលរួម​ចំនួន​ ៥៨៤​នាក់​ នៅស្នាក់ការគណះបក្សខណ្ឌមានជ័យ ។

ក្នុង​នោះដែរ​ ឯកឧត្ដម​ ប៉ា​ សុជាតិ​វង្ស​ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ រាជធានី​ភ្នំពេញ​ និង​ ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ ខណ្ឌមានជ័យ​ បានលេីកឡេីងថា​ យោង​ស្មារតី​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​លេីក​ទី​៤១​ អាណត្តិ​ទី​៥​ ដែល​បានដាក់​ចេញ​នូវ​ទិសដៅ​ភារកិច្ច​រួម​ជាយុទ្ធសាស្រ្ត​ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០១៩​ និង​យុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី៤​ របស់រាជរដ្ឋាភិបាល​ 

ផ្អែក​លេីសមិទ្ធផលសំខាន់ៗ​លេីគ្រប់​វិស័យរបស់រាជរដ្ឋាភិបាល​ នីតិកាល​ទី​៥​ នៃរដ្ឋសភា​ ក្រោម​ការ​ដឹក​នាំ​របស់​ សម្តេច​អគ្គសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​សម្រេច​ជូន​ជាតិ​ និង​ប្រជាជន​ក្នុង​ អាណត្តិ​កន្លង​មក​ ក៍ដូចជា​សមិទ្ធផល​នានា​ នឹង​ស្ថានភាព​ជាក់​ស្ដែង​របស់​គណះបក្សរាជធានី​ភ្នំពេញ​ ។ 

បន្ទាប់មកលោកប្រធាន គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ រាជធានី​ភ្នំពេញ​ បានដាក់​ចេញជាបញ្ហា​នូវ​ផែនការ​ចាត់តាំង​អនុវត្ត​ ដោយ​ផ្តោត​ទៅលើអាទិភាព​ដូចតទៅ​ :

– ត្រូវក្តាប់អោយជាប់ និងត្រូវគ្រប់គ្រងអោយជាប់នៅស្ថេរភាពនយោបាយ  ត្រូវធានា បញ្ហាសន្តិភាព ដែរជាកត្តាចាំបាច់ ដែរត្រូវយកចិត្តទុកដាក់ ។

– ការងារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​ និង​ការងារ​សេដ្ឋកិច្ច​-សង្គម​ ។

– ថែរក្សា​សន្តិភាព​ ស្ថេរភាព​នយោបាយ​ សន្តិសុខ​ និង​ សណ្ដាប់ធ្នាប់​សុវត្ថិភាព​សង្គម​ឱ្យបាន​រឹងមាំ​ជាប់ជានិច្ច ។

– ទប់ស្កាត់​ នឹង​ប្រឆាំង​ដាច់​ខាត​រាល់​សកម្មភាព​ផ្សេងៗ​ ពាក់ព័ន្ធ​នឹង​ចលនា​បដិវត្តន៍​​ពណ៌​ ឬ ការ​ញុះញង់​ណាមួយ​ ដេីម្បីធ្វេីសក្មភាព​ខុស​ច្បាប់​ បង្កអស្ថេរភាពនយោបាយ​ ឬចលាចលក្នុងសង្គម​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!