ព្រឹតិ្តការណ៍ថ្មីៗ

នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ មានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ផែនការចាត់តាំងអនុវត្តសេចក្តីសម្រេចសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤១ អាណត្តិទី៥ របស់ខណ្ឌដូនពេញ

5 ថ្ងៃ មុន 13 តូ សុផល

ភ្នំពេញ៖  ថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ពស២៥៦២ ត្រូនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៨:៣០នាទីព្រឹក នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ មានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ផែនការចាត់តាំងអនុវត្តសេចក្តីសម្រេចសន្និបាត  គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤១ អាណត្តិទី៥ របស់ខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានគណបក្សខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ជាអនុប្រធានគណបក្សខណ្ឌដូនពេញ និង ឯកឧត្តម អាន សំអុល អនុប្រធានក្រុមការងារចុះជួយខណ្ឌ និង ដោយមានការចូលរួម ពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះជួយខណ្ឌ ប្រធានក្រុមការងារចុះជួយសង្កាត់ទាំង១១  លោក-លោកស្រី សមាជិកគណៈអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការគណបក្សខណ្ឌ លោក-លោកស្រី ប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សសង្កាត់ និងសមាជិកអចិន្ត្រៃយ៍បក្សសង្កាត់ទាំង១១ និង ប្រធានសាខាបក្សភូមិទាំង១៣៤ ភូមិ សរុបចំនួន២៣០នាក់ ។

ខ្លឹមសារផ្សព្វផ្សាយរួមមាន ៖

១-ផ្សព្វផ្សាយផែនការចាត់តាំងអនុវត្ត សេចក្តីសម្រេចសន្និបាតគណៈកម្មាធិការកណ្តាលគណ បក្សប្រជាជនកម្ពុជា លើកទី៤១ អាណត្តិទី៥ របស់គណបក្សរាជធានីភ្នំពេញ។

២-ផ្សព្វផ្សាយផែនការចាត់តាំងអនុវត្ត សេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ របស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ។

៣-ឧទេ្ទសនាមបញ្ជីបេក្ខជនក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!