ព្រឹតិ្តការណ៍ថ្មីៗ

បុរសភេទទី៣ ខឹងប្រុសស្នេហ៍ មិនព្រមត្រលប់រួមសុខរួមទុក្ខ រស់នៅជាមួយគ្នាវិញ លួចជះទឹកអាស៊ីដ រលាករលួយលើដងខ្លួន និងផ្ទៃមុខ គួរឲ្យខ្លោចផ្សារ!

2 ខែ មុន 88 តូ សុផល

រាជធានីភ្នំពេញ៖ ដោយក្តីស្រឡាញ់ ស្នេហាចូលខ្លួន និងតូចចិត្តគូកំណាន់មិនព្រមមករួមរស់ជាមួយខ្លួនបន្តទៀត បុរសតែងខ្លួនជាស្រី ផ្ទុះកំហឹងឈានដល់ប្រើហិង្សាជះទឹកអាសុីដដាក់ប្រុសស្នេហ៍ បណ្តាលឲ្យរងរបួសរលាករលួយលើដងខ្លួននិងផ្ទៃមុខ តែជនសង្ស័យជះទឹកអាស៉ីត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ។

ហេតុការខាងលើបានកើតឡើងកាលពីវេលាម៉ោង២១:៣០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ខណៈជនសង្ស័យបានទូរស័ព្ទទាក់ទងមកជនរងគ្រោះដើម្បីសុំជួបចរចារអំពីបញ្ហាររស់នៅជាមួយគ្នាវិញ ប៉ុន្តែជនរងគ្រោះមិនយល់ព្រមទើបធ្វើអោយជនសង្ស័យខឹងជាខ្លាំង ហើយឈានដល់ការជះទឹកអាសុីតដាក់ជនរងគ្រោះបណ្តាលអោយរបួសត្រង់ផ្ទៃមុខនឹងទ្រូងតែម្តង។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអធិការនគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្តតាមផ្លូវច្បាប់​ ។

ករណីមនុស្សឃាតដោយចេតនា (ជះទឹកអាស៉ីត)នេះ បានកើតឡើង ចំណុចមុខសណ្ឋាគារឡឺម៉ុង អគារលេខ១៩៦ ផ្លវលេខ៣០៤ ក្រុម៣៩ ភូមិ០៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឃុន កុសល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១៦៣ សង្កាត់បឹងកេងកង ទី៣ ខណ្ឌចំការមន មុខរបរបុគ្គលិកសណ្ឋាគារឡឺម៉ង់ រងរបួសត្រង់មុខ នឹងទ្រូង ព្រមទាំងដងខ្លួន។

ជនសង្ស័យ ឈ្មោះ ឡាច សោភ័ណ្ឌ ភេទប្រុស (បុរសតែងខ្លួនជាស្រី) អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ​ មុខរបរគ្មាន។

សូមជម្រាបថា ករណីជះទឹកអាស៉ីត បានលុបបំបាត់ស្ទើតែទាំងស្រុងទៅហើយ ដោយកម្ពុជាបានរឹតបន្តឹងច្បាប់ ហើយនេះជាករណីទី១ នៅក្នុងឆ្នាំ២០១៩ផងដែរ៕ (បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!