ព្រឹតិ្តការណ៍ថ្មីៗ

កូរ៉េខាងត្បូង ផ្តល់នូវឥណទានសម្បទាន ៧០០ លានដុល្លារ ដល់កម្ពុជា

5 ថ្ងៃ មុន 29 តូ សុផល

ភ្នំពេញ៖ ទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មូន ចេអ៊ិន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង

នៅកម្ពុជានាពេលនេះ គឺបានលើកកម្ពស់នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងកាន់តែទូលំទូលាយរវាងប្រទេសទាំងពីរ។ វេទិកាធុរកិច្ចកម្ពុជា និង សាធារណរដ្ឋកូរ៉េ គឺបានផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅកាន់តែរឹងមាំដល់ទេសចរ និងវិនិយោគគិនកូរ៉េ រហូតដល់យើងសម្រេចបាននូវការចុះហត្ថលេខាឯកសារអនុស្សារណៈ និងកិច្ចព្រមព្រៀងសំខាន់ៗចំនួន៥ ទៀតផង។

កម្ពុជាអរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបាន ផ្តល់នូវឥណទានសម្បទាន ៧០០ លានដុល្លារ សម្រាប់យកមកអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយកាន់តែរីកចម្រើន (ឆ្នាំ ២០១៩-២០២៣) ។

សូមជូនពរលោកប្រធានាធិបតី និងលោកជំទាវ បានសប្បាយរីករាយនៅក្នុងដំណើរទស្សនៈកិច្ចទៅកាន់ទីក្រុងសៀមរាបអង្គរថ្ងៃនេះ និងសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខគ្រប់ទីកន្លែង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!