ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌចំការមន ចុះប្រមូលជនប្រុសស្រី ៨នាក់ នៅក្នុងទីតាំងបាញ់ត្រី​មួយកន្លែង​ ក្នុងសង្កាត់ផ្សារដើថ្កូវ​ (ចំណែកទូហ្គេម​ ២ទូ​ ទុកបើកលេងពេលក្រោយ)

5 ថ្ងៃ មុន 50 តូ សុផល

រាជធានីភ្នំពេញ​ ៖ ធ្លាប់មានបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យកម្លាំងនគរបាលទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ ត្រូវតែបន្ដបង្ក្រាបទីតាំងដែលបើកទូរហ្គេមបាញ់ត្រីឲ្យអស់នៅតាមមូលដ្ឋាន ព្រមទាំងតាមដានក្រែងករណីនេះកើតឡើងវិញម្ដងទៀត ជាក់ស្ដែង​ទីតាំងល្បែងហ្គេមបាញ់ត្រីដុះស្លែ​មួយកន្លែង​ ក្នុងសង្កាត់ផ្សារដេីមថ្កូវ​ បានបេីកឡេីងវិញ​ហេីយ។

ក្នុងចំណោម​ទីតាំងដែលលួចបើកល្បែងស៊ីសងជាច្រើនកន្លែង (មានទាំងណេត២៤ម៉ោង​ បង្កប់ល្បែងភ្នាល់អនឡាញ និងទីតាំងហ្គេមបាញ់ត្រីជាច្រើនកន្លែង) ទូទាំងរាជធានីភ្នំពេញ​ កំពុងបើកដំណើរ២៤ម៉ោង លើ២៤ម៉ោង​ មិនមានអ្នកណាហ៊ានបង្ក្រាប​ ព្រោះទីតាំងខ្លះជាឆ្នាំងបាយរបស់អស់លោក​រក្សាទុក គឺមានអ្នកកាងមិនអោយអ្នកណាបង្ក្រាបនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន បានចុះប្រមូលជនប្រុសស្រីដែលពពាក់ពពូនគ្នា នៅក្នុងទីតាំងហ្គេមបាញ់ត្រីដុះស្លែមួយកន្លែង​ នៅចម្ងាយពីអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ប្រហែល៥០០ម៉ែត្រ​ ដោយធ្វេីការឃាត់មនុស្សប្រុសស្រីជាច្រេីននាក់​ បញ្ជូនទៅធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍ទាំងយប់។

ការឃាត់ខ្លួននេះធ្វេីឡេីងនៅវេលាម៉ោង០១:១៥នាទីទាបភ្លឺ​ ឈានចូលថ្ងៃសៅរិ៍​ ទី១៦​ ខែមីនា​ ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះមួយកន្លែងដែលមានអក្សរ RRR នៅតាមផ្លូវលេខ៩៧​ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ​រាជធានីភ្នំពេញ​។

តាមការបញ្ជាក់ពីមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដេីមថ្កូវ បានប្រាប់ឲ្យភ្នាក់ងារ​ TNN​​ ដឹងថា​ ក្នុងការចុះប្រមូលជនប្រុសស្រីដែលពពាក់ពពូនគ្នា​ នៅក្នុងទីតាំងល្បែងស៊ីសងខុសច្បាប់ ហ្គេមបាញ់ត្រី ដុះស្លខាងលេី គឺកម្លាំងបានធ្វើការឃាត់ខ្លួនបានមនុស្សប្រុសស្រីសរុប ៨នាក់ (ក្នុងនោះក៏មានអ្នកមេីលការខុសត្រូវ ប្រុសស្រីចំនួន​ ០២នាក់) និងពុំមានការដកហូតវត្ថុតាង​ ឬ​សម្ភារៈ​ផ្សេងៗ​ទៀតនោះទេ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុសស្រីទាំង០៨នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលេី បានបញ្ជូនទៅធ្វេីការសាកសួរនៅ​ ស្នាក់ការប៉ុស្តិ៍នគរបាលផ្សារដេីមថ្កូវបណ្ដោះអាសន្ន។

ចំណែកទូរហ្គេមចំនួន២គ្រឿង នៅក្នុងទីតាំងខាងលេីនោះ​ ទុកអោយបេីកលេង​ពេលក្រោយទៀត។

លោកឧត្តមសេនីយ៍ ស ថេត ក៏ធ្លាប់បានបញ្ជាក់កាលពីថ្មីៗនេះថា «កន្លងទៅករណីបង្រ្កាបទូរហ្គេមបាញ់ត្រី បានធ្វើហើយ ប៉ុន្តែកើតឡើងវិញជារឿយៗ ដូច្នេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំដាក់បទបញ្ជាគ្រប់ខណ្ឌឲ្យបង្រ្កាបឲ្យអស់ ព្រមទាំងតាមដានតើករណីនេះ នឹងកើតឡើងទៀតឬទេ? បើកើតទៀត តើនរណាជាអនុញ្ញាតឲ្យបើកវិញ ?»

ស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ សង្ឃឹមថាគ្រប់ភាគីទាំងអស់ នឹងសហការជាមួយកម្លាំងសមត្ថកិច្ច ដើម្បីលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើង ដែលកើតចេញពីកន្លែង មានហ្គេមបាញ់ត្រី ហើយរួមគ្នាដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់ល្អសម្រាប់រាជធានីភ្នំពេញ៕ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!