ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ០៩គ្រួសារទទួលអំណោយពីព្រះចៅអធិការវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត

2 ខែ មុន 35 តូ សុផល

ភ្នំពេញ​៖ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​អគ្គីភ័យ​ឆាបឆេះ​នៅ​សង្កាត់គោកឃ្លាង០៩​គ្រួសារ​បាន​ទទួល​អំណោយ​ពី​សម្តេចព្រះសាក្យមុនី កត្តិបណ្ឌិតទស្សនៈវិជ្ជា រ័ត្ន សារឿន ព្រះគ្រូមហាសុខុមោ ព្រះអនុគណខណ្ឌសែនសុខ ព្រះចៅអធិការវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត ក្រោយ​ពី​ផ្ទះ​របស់​ពួកគាត់​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​អស់​គ្មាន​សល់​នោះ​។​

ពិធីពិធីប្រគល់អំណោយនេះធ្វើឡើងនាព្រឹកសៅរ៍ទី១៦ខែមិនា២០១៩ នៅទីតាំងដែលអគ្គីភ័យឆាបឆេះភូមិដីថ្មីសង្កាត់គោកឃ្លាងខណ្ឌសែនសុខ ដែលមានការចូលរួមពីលោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាងផង។​

​អំណោយ​ដែល​ត្រូវ​ប្រគល់​ជូន​ពួកគាត់​បាន​ក្នុង​១​គ្រួសារ​ទទួលបាន អង្ករ​ចំនួន​៥០គីឡូក្រាម មី​២កេស ទឺក​សុទ្ធ​១​កេស ទឹកស៊ីអ៊ីវ ១​យួរ ទឹកត្រី ១​យួរទឹកក្រូច១កេះ ត្រីខ១យួរ ភេជ្ជះអូអីឈីស១យួរនិងសម្ភារះផ្ទះបាយមួយចានដែកធំ ថវិការ៣០ម៉ឺនមួយគ្រួសារក្នុងនោះមានមួយគ្រួសារទៀតបានបន្ថែមភេជ្ជះមួយកន្ត្រកនិងថវិការ១០០ដុល្លាផង។

សម្តេចព្រះសាក្យមុនី កត្តិបណ្ឌិតទស្សនៈវិជ្ជា រ័ត្ន សារឿន បានចូលរួមសម្តែងការសោគស្តាយជាមួយ បងប្អូនប្រជាពលរដ្ឋទាំង០៩គ្រួសារផង។

គួរបញ្ជាក់ផងដែរថា កាលពី​វេលា​ម៉ោង​០៥និង៤០នាទីព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩មានមានអគ្គីភ័យឆាបឆេះដីឡូមួយកន្លែងដែលមានបងប្អូនប្រជាពលរដ្ឋ០៩គ្រួសារស្នាក់នៅស្ថិតនៅតាមផ្លូវបេតុង២៨គ្រួសារ កែងផ្លូវតាជេត ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខអគ្គីភ័យខាងលើនេះបណ្តាលអោយឆាបឆេះអស់ ទ្រព្យសម្បត្តិទាំងស្រុង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!