ព្រឹតិ្តការណ៍ថ្មីៗ

មិនដឹងស្លាប់តាំងពីពេលណាទេ ទើបដល់ថ្នាក់ មើលហើយគួរឱ្យរន្ធត់យ៉ាងនេះ

2 ខែ មុន 123 តូ សុផល

មណ្ឌលគិរី៖សាកសពបុរសម្នាក់ត្រូវគេប្រទះឃើញ ដេកស្លាប់លើចិញ្ចើមផ្លូវ ដោយស្ថានភាពសព មើលទៅគួរអោយរន្ធត់តែម្តង។

ការប្រទះឃើញសពគឺតាំងតែពីម៉ោង២រំលងអាធ្រាតុឈានចូលថ្ងៃទី១៦ខែមិនាឆ្នាំ២០១៩ចំណុចផ្លូវកោងស្ថិតនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។

នាយប៉ុស្តិ៍រដ្ឋបាលឃុំស្រែខ្ទុមលោក ផេង សាវន់ បានប្រាប់ថាសព គឺជាជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ។លោកថារថយន្តដែលបុកម៉ូតូគឺពុំទាន់ដឹងម៉ាកនោះទេ ដោយគេចបាត់ស្រមោល។

ជនរងគ្រោះជាបុរស អាយុប្រហែលជាង៣០ឆ្នាំ ជិះម៉ូតូសេរីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BU-1657 ។លោកនាយប៉ុស្តិបញ្ជាក់ថា នៅលើខ្លួនជនរងគ្រោះពុំបានរកឃើញទូរសព្ទឬកាតសម្គាល់ខ្លួននោះទេ ។ឃើញមានតែស្រាបៀរនៅក្នុងកែបម៉ូតូតែប៉ុននោះ។

សពជនរងគ្រោះត្រូវបានអ្នកភូមិអះអាងថា ត្រូវឡានកិនបែកក្បាល ហូរខួរ ពេញផ្លូវ ហើយដៃម្ខាងក៏ជិតដាច់ចេញពីរាងកាយដែរ។រហូតមកដល់ម៉ោង០៨ព្រឹកថ្ងៃដដែលនេះសមត្ថកិច្ចមូលដ្ឋាននៅពុំទាន់រកសាច់ញាតិឃើញនៅឡើយ។ហើយការសន្និដ្ឋាន ទំនងជនរងគ្រោះមុនជួបហេតុការ អាចទើបចេញពីកន្លែងផឹកសុី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!