តារាសម្តែងស្រី​ លី​ ឡាវីន​ បាន​នាំ​បក្ខពួកទៅវាយគ្នា​​ផ្អើលពេញហាងអាហារដែលមានយីហោ “សាច់អាំងបែបចិន”​

8 ខែ មុន 98 តូ សុផល

រាជធានីភ្នំពេញ​ ៖ ហេតុការណ៍អំពេីហិង្សាវាយគ្នាផ្អើលពេញហាងអាហារបែបចិនមួយកន្លែង បានកើតឡើង​ដោយ​ បងប្រុសតារាសម្តែង​ កញ្ញា ប៉េនីយ៉ាំង​ បានចោទប្រកាន់តារាសម្តែងស្រី​ លី​ ឡាវីន​ ថាបាន​ហៅ​បក្ខពួក​​ប្រេី​ប្រាស់អំពេីហិង្សាមកលេីខ្លួន បណ្តាលឲ្យរបួសក្បាល រួចនាំគ្នាឡេីងរថយន្ត Range Rover បេីកគេចចេញពីកន្លែងកេីតហេតុបាត់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍នាំមកធ្វើការសាកសួរនៅប៉ុស្តិ៍​។ 

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង០៨:១០នាទីយប់​ នៅត្រង់ចំណុចហាងផឹកស៊ីមួយកន្លែង​ យីហោ “សាច់អាំងបែបចិន”​ មានទីតាំង​នៅជាប់រោងចក្របារី នៅលេីផ្លូវជាតិលេខ២​ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ 

ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានរៀបរាប់ប្រាប់ TNN ថា នៅមុនពេលកើតហេតុ គេឃេីញបុរស២នាក់​ ជិះម៉ូតូមួយគ្រឿង​ឌុបគ្នា បានចូលផឹកស៊ីនៅក្នុងហាងកើតហេតុខាងលើ ដោយអង្គុយតុខាងក្នុង​ ក្រោយមកក៏ឃេីញមានបុរស២នាក់​ និងនារីរូបស្រស់ម្នាក់ទៀត​ ដែលគេស្គាល់ច្បាស់ថា​កញ្ញា លី​ ឡាវិន ជា​តារាសម្តែង​ម្នាក់ (ថតចម្រៀងកាយវិកាយ) បានបេីករថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក Range Rover ដឹកគ្នាមកញាំអាហារនៅក្នុងហាងកើតហេតុនោះ​ដែរ​ ដោយអង្គុយតុខាងមុខហាង​ នៅជាប់កន្លែងអាំងសាច់ ។ 

ប្រភពដដែលបន្តថា​ តែក្រោយមកមិនដឹងថាមានរឿងអី្វទេ ស្រាប់តែមានបុរសម្នាក់​ទៀត ពាក់ម៉ាស​បិទមុខ (មិនស្គាល់អត្តសញ្ញាណ) ជិះម៉ូតូ​មិនចាំម៉ាកមួយគ្រឿង​ រួចមកនិយាយជាមួយ​កញ្ញា​ លី​ ឡាវីន និងបុរស២នាក់នោះ ក្រោយមកស្រាប់តែបុរសដែលពាក់ម៉ាសនោះ បានកាន់មួកសុវត្តិភាពមួយ​ ដើរសំដៅចូលទៅក្នុងហាង រួចធ្វើសកម្មភាពវាយក្បាលបុរសម្នាក់​ដែលកំពុងចុចទូរស័ព្ទ​ពីក្រោយ បែកមួកការពារខ្ទេច បណ្ដាលឲ្យបែកក្បាលចេញឈាម ហេីយបុរសរងគ្រោះ ក៏ស្ទុះងើបមកប្រតាយប្រតប់ជាមួយបុរសដែលពាក់ម៉ាសនោះ ហើយធ្លាក់ទូរស័ព្ទទៅលើតុ ភ្លាមនោះឃើញកញ្ញា លី ឡាវីន បានទាញកៅអីដែកមកវាយចំក្បាលបុរសរងគ្រោះថែមមួយកៅអីទៀត​ បណ្ដាលឲ្យបែកក្បាលហូរឈាមតែម្ដង ទើបបុរសរងគ្រោះស្ទុះរត់​ចូលក្នុងបន្ទប់ទឹក បង្កឲ្យមានការភ្ញាក់ផ្អើលពេញក្នុងហាងអាហារចិនកេីតហេតុខាងលើនោះ​ ភ្លាមនោះភាគីកញ្ញា​ លី​ ឡាវីន​ និងបុរសពីរបីនាក់ទៀត នាំគ្នាឡើងលើរថយន្ត Ranger Rover បើកគេចចេញពីកន្លែងកេីតហេតុបាត់ ។ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋាន​ ដឹកនាំដោយលោក​ អុំ​ រតនា​ មេប៉ុស្តិ៍​នគរបាលចាក់អង្រែលេី​ បានចុះអន្តរាគមន៍នាំជនរងគ្រោះទៅធ្វើការសាកសួរនិងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍។

ចំណែកឯជនរងគ្រោះ​ឈ្មោះ​ ប្រាក់ ហាវ​ អាយុ៣០ឆ្នាំ មុខធ្វើការ​ ស្នាក់នៅខណ្ឌច្បារអំពៅ​ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង១៩:៣០នាទី រូបគាត់បានជិះម៉ូតូជាមួយមិត្តភ័ក្រ្តម្នាក់ទៀតឈ្មោះ ពេជ្រ មកហូបអាហារនិងផឹកស្រាជាមួយគ្នា នៅក្នុងហាងអាហារបែបចិន នៅជិតរោងចក្របារី ភូមិព្រែកតានូ​ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ 

ជនរងគ្រោះ​បន្តខណៈពេលកំពុងតែអង្គុយផឹកស្រានៅតុខាងក្នុងហាង មានមនុស្សប្រុស២នាក់ និងមនុស្សស្រីម្នាក់ឈ្មោះ​ លី ឡាវីន ដែលរូបគេធ្លាប់ស្គាល់ ជាតារាសំដែងកាយវិកា​រ ចូលមកហាងផឹកស៊ីហាងនេះដែរ​ តែអង្គុយនៅខាងមុខហាង​ ខណៈពេលអង្គុយផឹកស្រា២នាក់មិត្តភ័ក្ភខ្ញុំ ស្រាប់តែអ្នកទាំង៣នាក់នោះដេីរសំដៅមកតុខ្ញុំ រួចមនុស្សប្រុសម្នាក់បានយកមួកសុវត្តិភាពវាយមកលើខ្ញុំពីក្រោយចំក្បាល បែកមួកការពារ និងបែកក្បាល ហេីយយកទូរស័ព្ទ iphone x ខ្ញុំ រួចឡើងរថយន្ត​ បេីកចេញទៅបាត់។ 

បច្ចុប្បន្នក្រោយកើតហេតុ​ ជនរងគ្រោះ​បានទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែលើ​ ដើម្បឲ្យសមត្ថកិច្ចធ្វើការបំភ្លឺ​ និងសាកសួរ​ តាមនីតិវិធីច្បាប់​៕ 

យ៉ាងណាមិញ​ TNN យេីងនៅមិនទាន់ទទួលបានការបំភ្លឺពីភាគី​តារាសម្តែង​ លី​ ឡាវីន​ នៅឡេីយទេ​ ពាក់ព័ន្ធនិងករណីនេះ​។

          

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ