ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ កនាំកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំអឌ្ឍមាស ខែមីនា ឆ្នាំ២០១៩

6 ថ្ងៃ មុន 13 តូ សុផល

ភ្នំពេញ៖ នៅព្រឹក ថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធស័ករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៨ និង ៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំអឌ្ឍមាស ខែមីនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង លោក នាយក-រងរដ្ឋបាលខណ្ឌ លោក ប្រធានការិយាល័យទាំង៥ លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះជំនាញពាក់ព័ន្ធ លោក លោកស្រីប្រធាន-អនុប្រធានទីរួមផ្សារទាំង៣ លោកប្រធានផ្នែកប្រជាការពារខណ្ឌ និង លោក តំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌ ផងដែរ ។

កិច្ចប្រជុំបានកំណត់យករបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
១-ការងារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ។
២-ការគ្រប់គ្រងរៀបចំអនាម័យបរិស្ថាន ។
៣-ការងារចុះត្រួតពិនិត្យលិខិតអនុញ្ញាតប្រកបអាជីវកម្មរថយន្ដដឹកអ្នកដំណើរ យានដ្ឋានជួសជុលរថយន្ដ និងលាងរថយន្ដ ។
៤-ការងារពង្រឹងការគ្រប់គ្រងសំណង់ និងការដោះស្រាយវិវាទដីធ្លីក្នុងមូលដ្ឋាន ។
៥/-បញ្ហាការជម្រុញច្បាប់អាជីវកម្មពាក់ព័ន្ធវិស័យពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ តាមរយៈយន្ដការច្រកចេញចូលតែមួយ រដ្ឋបាលខណ្ឌដូនពេញ ។
៦-ការងារផ្សេងៗ៖
ក/-ការអនុវត្តលិខិតលេខ២៣១សជណ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ស្ដីពីលទ្ធផលនៃការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកិច្ចការរដ្ឋបាលរបស់រដ្ឋបាលខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ការិយបរិច្ឆេទ២០១៧ ។
ខ/-ការដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋក្នុង facebook page Hotline របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និង ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ។
គ/-បញ្ហាការធ្វើក្ដារខៀនផ្សព្វផ្សាយព័ត៌មាន(បញ្ជរព័ត៌មាន) ។
ឃ/-ការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋនៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!