ព្រឹតិ្តការណ៍ថ្មីៗ

ការដ្ឋាន ចិន បំផ្ទុះថ្ម ផ្លោងចំបុរសម្នាក់ ខ្ទេចក្បាល ស្លាប់ភ្លាម

2 ខែ មុន 82 តូ សុផល

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នាវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩

នៅការដ្ឋានកិនថ្មមួយរបស់ជនជាតិចិន ឈ្មោះ ឆៃណារ៉ូតអ៊ែនប៊្រីតខុមប្រេសិន ស្ថិតនៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បន្ទាប់ពីមានការបំផ្ទុះថ្ម ហើយដុំថ្មក៏ហោះ ផ្លោងចម្ងាយប្រហែល២៥០ម៉ែត្រ រួចធ្លាក់មកត្រូវចំក្បាល ។

ជនរងគ្រោះឈ្មោះ ជុំ រចនា ភេទ ប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ មុខរបរបេីកបររថយន្តបែនដឹកថ្ម ឲ្យក្រុមហ៊ុនខាងលេីមានទីលំនៅភូមិស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ បច្ចុប្បន្ន កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកកំពុងចាត់ការតាមនីតិវិធី។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!