ព្រឹតិ្តការណ៍ថ្មីៗ

ហុយផ្សែងទ្រលោមចេញពី ផ្ទះសំណាក់ ស្ប៉ា និង ម៉ាស្សា យីយោ ឡាសង់តេ ផ្អើលសមត្ថកិច្ចចុះជួយអន្តរាគមន៍

2 ខែ មុន 189 តូ សុផល

ភ្នំពេញ ៖ ម៉ាស៊ីនភ្លើងក្នុង ផ្ទះសំណាក់២៤ម៉ោង យុីហោ «ឡាសង់តេ» ហុយផ្សែងខ្មួលខ្មាញ់ ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យចេញទៅអន្តរាគមន៍កាលពីវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះសំណាក់២៤ម៉ោង ឡាសង់តេ ស៉្បា និង ម៉ាស្សា តាមផ្លូវ១៩៦៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា គេមិនទាន់ដឹងថា ភ្លើងផ្តើមឆេះដោយមូលអ្វីនៅឡើយទេ ស្រាប់តែនៅវេលាម៉ោងខាងលើ ផ្សែងខ្មៅខ្មួលខ្មាញើចេញពីខាងក្នុងកន្លែងដាក់ម៉ាស៊ីនភ្លើង បង្កឲ្យភ្ញាក់ផ្អើល ភ្លាមៗ ត្រូវបានសមត្ថកិច្ចនិង រថយន្តពន្លត់អគ្គីភ័យចេញទៅអន្តរាគមន៍ចំនួន២គ្រឿងផងដែល ។

ករណីខាងលើនេះ  មិនបណ្តាលអោយរាលដាទៅផ្ទះជិតខាងឡើយគ្រាន់តែខូចខាតម៉ាស៊ីនភ្លើង និងសម្ភារះខ្លះៗប៉ុណ្ណោះ ។

សមត្ថកិច្ចជំនាញ មិនទាន់បញ្ជាក់មូលហេតុនៃអគ្គិភ័យខាងលើនៅឡើយទេ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!