ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិចិនម្នាក់​ស្លាប់​ពេល​កំពុង​ធ្វើ​ការ​ ដោយចូលយកថ្ម​ម៉ាប​ដាច់ខ្សែកាបសង្កត់​លើ​

1 សប្តាហ៍ មុន 18 តូ សុផល

ខេត្ត​ព្រះសីហនុ៖ នៅ​ព្រលប់​ថ្ងៃទី១៤ ខែ​មីនា​ ឆ្នាំ​២០១៩ វេលាម៉ោង១៧:៥០នាទី​ មានគ្រោះថ្នាក់ការងារ​មួយ​ បណ្តាល​ឲ្យ​ស្លាប់​ជនជាតិ​ចិន​ម្នាក់​ក្នុង​ពេល​កំពុង​ធ្វើ​ការ​ លើកផ្ទាំងថ្មចេញពីទូកុងទីនរ័ ស្រាប់តែ​ដាច់ខ្សែកាប​យោងបណ្តាលអោយ​ ថ្ម​ម៉ាប​គាបសង្កត់ជាប់​ អស់​រយៈ​ពេលជិត​២ម៉ោង​ ទើប​សមត្ថកិច្ច​ និង​ប្រជា​ពលរដ្ឋ​ ជួយគាស់យកចេញបាន ដឹកមកសង្គ្រោះនៅ​មន្ទីរ​ពេទ្យ​888 ប៉ុន្ដែជនរងគ្រោះបានស្លាប់បាត់បង់​ជីវិត​ទៅ​ហើយ។
ទីតាំង​កើតហេតុ​ នៅសិប្បកម្មលក់ថ្មម៉ាប់ (វ័នធាវ) ក្រុមទី១៦ ភូមិ១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ (ម្តុំផ្លូវបំបែកទៅវត្តអូត្រេះ)។
ជនរងគ្រោះឈ្មោះ HE JUNHAO ភេទប្រុស ឆ្នាំកំណើត១៩៩៥ ជនជាតិចិន​ កាន់លិខិតឆ្លងដែនលេខ​​E 55991551មានសុពលភាព
ដល់​ថ្ងៃ​ទី​ 22.7. 2025 មុខរបរកម្មករសិប្បកម្មថ្មម៉ាប របស់​ក្រុមហ៊ុនវ័នឆាវ​។
សាកសពបានដឹកទៅរក្សាទុកនៅ (វត្តក្រោម) ដើម្បី​ចាត់​ចែង​តាម​របៀប​សាសនា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!