ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ​ បានចុះផ្សព្វផ្សាយលក្ខណៈសម្បត្តិ ៩យ៉ាង​ ភូមិ/ឃុំមានសុវត្ថិភាពនិងច្បាប់ចរាចរណ៍ផ្លូវគោក

2 ខែ មុន 15 តូ សុផល

ខេត្តឧត្តរមានជ័យ៖​ នាថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩​ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ​ បានចុះផ្សព្វផ្សាយលក្ខណៈសម្បត្តិ ៩យ៉ាង​ ភូមិ/ឃុំមានសុវត្ថិភាព ក្នុងនោះបានអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យហ៊ុនសែនចុងកាល់ ភូមិបន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ដែលពិធីនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី នួន អេត ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងដោយមានអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកចុងកាល់ លោកមេឃុំចុងកាល់ លោកវរសេនីយ៍ទោ ធូ សុភា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក លោកវរសេនីយ៍ត្រី តុត កុយ អធិការរង លោកនាយប៉ុស្តិ៍ សរុប ចំនួន ៦១៣នាក់ ស្រី ៣២៤នាក់ និងបានចែកសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ៥២ក្បាល សៀវភៅអនុក្រឹត្យលេខ ៨៦ ស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះ ចំនួន ៥២ក្បាល​ សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ចំនួន ៥២ក្បាល រួមទាំងចែកខិតប័ត្រប្រការសំខាន់ៗ សម្រាប់អ្នកប្រើប្រាស់ផ្លូវ ចំនួន៦១៣ សន្លឹក៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!