ព្រឹតិ្តការណ៍ថ្មីៗ

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចេញបញ្ជាឱ្យយោធិន ការពារសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ

6 ថ្ងៃ មុន 37 តូ សុផល

(ពោធិ៍សាត់)៖ ព្រឹកថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូនាយទាហានជាន់ខ្ពស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចុះសួរសុខទុក្ខ សំណេះសំណាល កងកម្លាំងជួរមុខ ទិសទី៤ យោធភូមិភាគទី៥ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០១ ខេត្តពោធិ៍សាត់។

ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះដែរ ឯកឧត្តម អគ្គមេបញ្ជការ វង្ស ពិសេន បានពាំនាំនូវការសាកសួរសុខទុក្ខ នឹករឮកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ចំពោះថ្នាក់ដឹកនាំជួរបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងកម្លាំងជួរមុខ ទិសទី៤ យោធភូមិភាគទី៥។

ថ្លែងក្នុងពិធីនេះឯកឧត្ដម អគ្គមេបញ្ជាការ បានលើកសរសើរកងកម្លាំងជួរមុខដែលបានខិតខំប្រឹងប្រែងកសាងពង្រឹងអង្គភាព ការពារសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរនាពេលកន្លងមក។

ជាមួយនឹងការសរសើរនេះ ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការ បានមានមតិណែនាំ និងអប់រំសតិអារម្មណ៍កងកម្លាំងជួរមុខ គោរពឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដែលបានប្រគល់ជូន ជាពិសេសជួយរក្សាការពារសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ។ ដូចគ្នានេះដែរ យោធិនទាំងអស់ត្រូវមានភាពនឹងន កុំចាញ់បោកឧបាយកលពួកអមិត្តដែលព្យាយាមញុះញង់បង្កើតបញ្ហាផ្សេងៗដើម្បីបំផ្លាញសុខសន្តិភាពនៃប្រទេសរបស់យើង៕ (ឈាង សុងម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!