ព្រឹតិ្តការណ៍ថ្មីៗ

ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន Moon Jae-In អញ្ជើញចូលគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង!

6 ថ្ងៃ មុន 24 តូ សុផល

រាជធានីភ្នំពេញ ៖ លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង បានអញ្ជើញចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ។

បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រខ្មែរនៅព្រឹកនេះរួចរាល់ហើយនោះ បើតាមកម្មវិធីគ្រោងទុក លោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅបំពាក់កម្រងផ្កានៅវិមានឯករាជ្យ ហើយអញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងមានជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ។

សូមជម្រាបថា លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាជាលើកដំបូងនេះ មានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!