ព្រឹតិ្តការណ៍ថ្មីៗ

បបួលទៅដើរលេង ឃើញស្ងាត់ ចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំ បានសម្រេច

2 ខែ មុន 72 តូ សុផល

កណ្ដាល៖ នគរបាល​ស្រុកស្អាង ធ្វើការ​ចាប់ខ្លួន​យុវជនម្នាក់ ក្រោយពី​ធ្វើសកម្មភាព​រំលោភក្មេង​ស្រីជា​អនិតិជន​ម្នាក់

រហូតបាន​សម្រេច កាលពី​ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង​២០និង១០នាទី ត្រង់ចំណុចក្នុង​បរិវេណវត្ដ​សាលាអណ្ដែត ស្ថិតក្នុងភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាល​ស្រុកស្អាង​បានឲ្យដឹងថា យុវជន​សង្ស័យឈ្មោះ អៃ អុន ហៅលាង ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រីឯក្មេងស្រីរង​គ្រោះឈ្មោះ ប ស.ឡ អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។ យុវជនសង្ស័យ និងក្មេងស្រីរង​គ្រោះមាន​ទីលំនៅ​ភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា នៅមុនពេល​កើតហេតុ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ប្រមាណ២០ យុវជនសង្ស័យឈ្មោះ អៃ អុន ហៅលាង បានបបួលក្មេង​ស្រីរងគ្រោះទៅ​ដើរលេង​នៅក្នុង​បរិវេណវត្តសា​លាអណ្ដូង ដោយទៅអង្គុយ​នៅលើគ្រែ​របស់ពលរដ្ឋ​លក់នំ លុះអង្គុយ​បានមួយសន្ទុះ យុវជនសង្ស័យ​ក៏ទប់​អារម្មណ៍ខ្លួន​ពុំបាន និងមាន​សភាពស្ងាត់​ផងនោះ ក៏ចាប់ផ្ដួល​ក្មេងស្រី​រងគ្រោះទៅ​លើគ្រែលក់នំ ហើយចាប់ស្រាតខោ រួចធ្វើសកម្មភាពតែម្ដង ។ លុះស្អែកឡើង ថ្ងៃទី១៤ ខែឆ្នាំដដែល វេលាម៉ោង១១និង៣០នាទី ក្រុមគ្រួសារ​ក្មេងស្រីរងគ្រោះ បានមកដាក់​ពាក្យបណ្ដឹង​នៅប៉ុស្តិ៍នគរបាលរដ្ឋបាល​ក្រាំងយ៉ូវ ដើម្បីឲ្យ​សមត្ថកិច្ចជួយ​ចាត់ការតាម​នីតិវិធីច្បាប់ ។ ក្រោយពីទទួល​បានពាក្យបណ្ដឹងរួច ភ្លាមនោះសមត្ថកិ​ច្ចនគរបាលបាន​នាំខ្លួនជនសង្ស័យ​មកប៉ុស្ដិ៍នគរបាល​ក្រាំងយ៉ូវ រួចធ្វើការសាកសួរ ។
នៅចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាព ខ្លួនពិតជាបាន​រួមភេទជាមួយ​ជនរងគ្រោះ​ពិតប្រាកដមែន ៕ បន្ទាប់ពីធ្វើការ​សាកសួររួច ជនសង្ស័យត្រូវ​បាននគរបាល​ជំនាញ បញ្ជូនទៅកាន់​អធិការដ្ឋាន​នគរបាលស្រុក ដើម្បីកសាង​សំណុំរឿង​ចាត់ការតាម​នីតិវិធីច្បាប់ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!