ព្រឹតិ្តការណ៍ថ្មីៗ

ប្រទេះឃើញបុរសពិការម្នាក់ដេកស្លាប់ ក្នុងសភាពស្គមស្គាំង ក្នុងដីឡូមួយកន្លែង

2 ខែ មុន 47 តូ សុផល

ភ្នំពេញ៖  បុរសជាជនពិការម្នាក់ត្រូវ បានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងមុងម្នាក់ឯង

ក្នុងដីឡូ មួយកន្លែងបង្កភ្ញាក់ផ្អើដល់សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យកាលពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១៥ មិនា ២០១៩នៅក្នុងដីឡូអឌិតរោងចក្រកាត់ដេ ជិនណាន ភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

បុរសដែលស្លាប់ត្រូវបានសមត្ថកិច្ចប្រាប់ថាឈ្មោះ សុំ សុជាតិ អាយុ៣៩ឆ្នាំ ស្នាក់នៅកន្លែងស្លាប់ភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ប្រភពពីស្ត្រីអាជីវករម្នាក់បានប្រាប់សមត្ថកិច្ចថារាល់ព្រឹកគាត់តែងតែហុចនេះនោះអោយគាត់ហូបលុះនៅព្រឹកកើតហេតុគាត់បានយកតែទឹកកកក្រូចឆ្មាមួយកែវយកទៅអោយគាត់ហូបដូចសព្វដងស្រាប់តែពេលទៅដល់ឃើញគាត់ដេកស្លាប់ក្នុងម៉ុងបាត់ទៅហើយមិនដឹងស្លាប់តាំងពីម៉ោងប៉ុន្មានទេពេលឃើញដូចនេះគាត់ក៍បានប្រាប់ប្រជាពលរដ្ឋតគ្នានិងបានរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានមកចុះពិនិត្យតែម្តង។

ប្រភពដដែលឲ្យដឹងទៀតថាតាមពិតបុរសដែលដេកស្លាប់ខាងលើនេះមានបងប្អូនដល់ទៅ៤នាក់ឯណោះក្រោយពីឪពុកម្តាយស្លាប់ចោរអស់ទៅបានបែកក្ញែកគ្នាម៉្យាងក្រោយពីគាត់ឈឺដល់ពិការផងបងប្អូនមិនសូវរវីរវល់ឡើយសព្វថ្ងៃរស់ដោយសារបងប្អូនប្រជាពលរដ្ឋហុចបន្តិបន្តួចប៉ុណ្ណោះនៅពេលស្លាប់នេះឃើញមានវត្តមានប្អូនប្រុសបង្កើតមកមើលផងដែល។

តាមសមត្ថកិច្ចជំនាញឲ្យដឹងថាក្រោយពីចុះមកធ្វើការពិនិត្យ កោសល្យវិច័យ និងគ្រូពេទ្យ រួចឃើញថា សពស្លាប់ដោយគាំងបេះដូង ទើបប្រគល់សមត្ថកិច្ចមូលដ្ឋានចាត់ចែងដឹកយកទៅធ្វើបុណ្យនៅវត្តទឹកថ្លា ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!