ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ច ខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីរក្សារទុកគ្រឿងញៀន!

2 ខែ មុន 28 តូ សុផល

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ បានចុះត្រួតពិនិត្យការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារសុវត្ថិភាពនៅក្នុងមូដ្ឋាន បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនហេតុការណ៍នេះកើតឡើង ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៤និង១០នាទី នៅចំណុចផ្លូវ២៨៧ ក្រុម៧៦ ភូមិ១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យ០២នាក់រួមមាន ទី០១-ឈ្មោះ សុខ ម៉ា ហៅ ជី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ (ម្ចាស់ថ្នាំ)

ទី០២-ឈ្មោះ ពៅ ឌីណា ហៅណា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ពូក ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងដែលបានចាប់យករួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួនមួយកញ្ចប់តូច និងម៉ូតូមួយគ្រឿងម៉ាក Honda Click ស៊េរី2009 ពណ៌សពាក់ស្លាកលេខតាកែវ 1E-7182 ដែលមានលេខតួ និងលេខម៉ាស៊ីន 0258573 ។

បច្ចុប្បន្ន៖ ជនសង្ស័យ០២នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!