ព្រឹតិ្តការណ៍ថ្មីៗ

សម្តេច​តេជោ​នឹង​ជួប​ប្រធានាធិបតី​កូរ៉េខាងត្បូង​ នៅ​វិមាន​សន្តិភាព​ នាវេលាថ្ងៃត្រង់នេះ

6 ថ្ងៃ មុន 16 តូ សុផល

ភ្នំពេញ ​៖ តាម​គម្រោង​ នៅ​វេលា​ម៉ោង​១១​ ថ្ងៃទី​១៥​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ នឹង​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​លោក MOON JAE-IN ប្រធានាធិបតី​កូរ៉េខាងត្បូង​ ។

នេះ​បេី​យោង​តាម​ចេញ​ផ្សាយ​របស់​ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ ហ៊ុន​ សែន​ ។

សូម​បញ្ជាក់​ថា​ កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រធានាធិបតីកូរ៉េខាងត្បូ លោក MOON JAE-IN ព្រមទាំងលោកស្រី ដែលទើបនឹងអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ហើយ​សម្តេចទាំងទ្វេក៏បានរៀបចំពិធីទទួលទានអាហារ​ជូនលោកប្រធាណាធិបតី និងលោកស្រីជាលក្ខណៈគ្រួសារនៅសណ្ឋាគារ The Great Duke (InterCon) រាជធានីភ្នំពេញ ។

ទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក MOON JAE-IN និងលោកស្រី​ ត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩​ ។

នៅថ្ងៃនេះ លោកប្រធានាធិបតី MOON JAE-IN និងលោកស្រី​ នឹងអញ្ជើញទៅកាន់ព្រះបរមរាជវាំង ដើម្បីបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!