ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីលួចដែកបន្ទះ….!!!

2 ខែ មុន 16 តូ សុផល

ភ្នំពេញ៖កម្លាំងល្បាតខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីអំពើលួច (លួចដែកបន្ទះ) ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ០២ និង៣០នាទី នៅចំណុចក្នុងការដ្ឋានសំណង់ ផ្លូវ១៩៦៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យ ០២នាក់រួមមាន៖ ទី០១-ឈ្មោះ សុត ពុធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។

ទី០២-ឈ្មោះ ប៊ូ សុខុម ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។ 

ជនរងគ្រោះ ០១នាក់ ឈ្មោះ ម៉ៅ ពិសី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងសំណង់  ស្នាក់នៅក្នុងការដ្ឋានសំណង់ផ្លូវ១៩៦៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សម្ភារៈបន្សល់ទុក ៖ដែកបន្ទះសម្រាប់ចាក់បេតុង០១សន្លឹក  និិងម៉ូតូសណ្តោងរឺម៉កសេរីចាស់គ្មានលេខ០១គ្រឿង   

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហតុជនរងគ្រោះកំពុងដេកក្នុងការដ្ឋានសំណង់ចំណុចកើតហេតុខាងលើ បានឭសំលេងលើកដែក រួចជនរងគ្រោះបានចេញមកមើល ឃើញមានជនសង្ស័យចំនួន០២នាក់ កំពុងលើកដែកបន្ទះខាងលើដាក់ក្នុងរឺម៉កម៉ូតូ ជនរងគ្រោះហៅគ្នាមកជួយឃាត់ជនសង្ស័យទាំង២នាក់រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការសាកសួរតែម្តង ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!