ព្រឹតិ្តការណ៍ថ្មីៗ

បើកម៉ូតូលឿនស្លេវ​ ទៅបុករថយន្ត​ PRIUS​ ឌីជេ​ HERO អត់លុយសង​ទេ លើកដៃសុំទោស​,​ ឃើញអាណិតពេក​ អប់រំណែនាំមួយម៉ាត់ពីរម៉ាត់រាប់អានគ្នាបញ្ចប់រឿង!

2 ខែ មុន 62 តូ សុផល

រាជធានីភ្នំពេញ​ ៖ គ្រោះថ្នាក់ចរាចរណ៍​មួយបានកើតឡើងខណៈដែលផ្លូវបិទម្ខាង ដោយតម្រូវអោយអ្នកបើកបរយានយន្តទាំងអស់​ ធ្វើដំណើរលើផ្លូវម្ខាងរួមគ្នា​ បែរជាបុរសម្នាក់ ទើបចេញពីផឹកស៊ីស្រវឹង បើកម៉ូតូ Smash មួយគ្រឿង​ ក្នុងល្បឿនលឿន​ ទៅបុករថយន្ត TOYOTA PRIUS 2AH-4134 របស់ឌីជេ HERO ពេញទំហឹង​ បណ្ដាលឲ្យដួលរបួសខ្លួនឯង​ ខូចខាតម៉ូតូយ៉ាងដំណំ​ រីឯរថយន្តខ្ទេចស្តុបខាងស្ដាំយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម​ ចុះមកអន្តរាគមន៍​ផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ បានកើតឡើង​នៅវេលាម៉ោង០០:២០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃសុក្រ​ ទី១៥​ ខែមីនា​ ឆ្នាំ២០១៩នេះ​ នៅត្រង់ចំណុចមុខសាលាអន្តរជាតិ​ញ៉ូតុនធីឡាយ​ ស្ថិតលេីកំណាត់ផ្លូវជាតិលេខ២​ ភូមិទួលរកា​១​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ភ្នាក់ងារ​ TNN ថា​ នៅមុនពេលកើតហេតុ​ គេឃើញរថយន្តមួយគ្រឿង​ ម៉ាក TOYOTA PRIUS ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AH-4134 ដែលគេស្គាល់ច្បាស់ថា​ជារបស់ឌីជេ HERO បើកបរដោយបុរស២នាក់​ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២​ ទិសដៅពីជើងទៅត្បូង​ លុះមកដល់ចំណុចមុខសាលាអន្តរជាតិញ៉ូតុនធីឡាយ ខណៈដែលខាងមន្ទីរសាធារណការ​ រាជធានីភ្នំពេញ​ កំពុងជួសជុល​ប្រព័ន្ធលូ​តាមបណ្ដោយផ្លូវជាតិលេខ​២ ទេីបផ្លូវបិទម្ខាង នៅខាងស្ដាំដៃ ចាប់ពីជិតសាលាសង្កាត់ចាក់អង្រែក្រោម រហូតដល់មុខសាលាអន្តរជាតិញ៉ូតុនធីឡាយ​ តម្រូវអោយអ្នកបើកបរយានយន្តទាំងអស់​ ធ្វើដំណើរលើផ្លូវម្ខាងរួមគ្នា​ដូចគន្លងចរាចរណ៍ធម្មតា​ ស្រាប់តែមានបុរសម្នាក់​ ទើបចេញពីផឹកស៊ី​ស្រវឹង​ បើកម៉ូតូ​ Smash​ REVO ស៊េរីចាស់មួយគ្រឿង​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1AI-2487 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២​ ទិសដៅពីត្បូងមកជើង​វិញ​ ក្នុងល្បឿនយ៉ាងលឿន​ ដោយខ្វះការប្រុងប្រយ័ត្ន​ ក៏ជ្រុលទៅបុករថយន្ត TOYOTA PRIUS របស់ឌីជេ​ HERO​ ពេញទំហឹង​ ចំចំហៀងខាងមុខផ្នែកខាងស្ដាំ​ បណ្ដាលឲ្យដួលខ្ទាតជិត១០ម៉ែតករ​ រងរបួសខ្លួនឯង​ រលាត់ដៃរលាត់ជើង​ ខូចខាតម៉ូតូផ្នែកខាងមុខយ៉ាងដំណំ​ រីឯរថយន្តខ្ទេចស្តុបខាងស្ដាំយ៉ាងដំណំ បង្កការភ្ញាក់ផ្អើងដល់អ្នកដំណើរ​ រាយការណ៍​ប្រាប់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម​ ចុះមកអន្តរាគមន៍​ផងដែរ។

បន្តិចក្រោយមក​ គេឃើញកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម​ ចុះមកដល់កន្លែងកើតហេតុ​ រួចបាញ់គំនូស​លើកម៉ូតូអែបខាងសិន​ ចំណែករថយន្ត​មិនដឹងមានបញ្ហាអ្វីនោះទេ​ កាច់សោបញ្ឆេះមិនបាន​ ទើបទុកចោលកណ្ដាលផ្លូវ​ រួចសមត្ថកិច្ចអោយ​ភាគីម្ចាស់ទាំងសងខាង​ ធ្វើការដោះស្រាយគ្នា​មួយជំហានសិន​ ។

ដោយភាគីខាងម៉ូតូបានទទួលស្គាល់កំហុស​ និងបានលើកដៃសំពះសុំទោស​ និងពុំមានលទ្ធភាព​ ជួសជុល​រថយន្តឲ្យនោះទេ​ ទើបឃើញវត្តមាន​របស់ឌីជេ​ HERO​ ចុះពីលេីរថយន្ត​មួយគ្រឿង​ ម៉ាក​ Highlander ដើរមកដោះស្រាយ​ជាមួយអ្នកបើកបរម៉ូតូនោះ​ ដោយមានចិត្តមេត្តា​ និងយោគយល់​ អធ្យាស្រ័យ​ ណាមួយជាក់ស្ដែង​ ការខូចខាតនោះបន្តិចបន្តួចដែរ ហើយក៏មិនអាចទៅ​ជម្រិតទាមទារត្រូវតែសងរថយន្តគាត់ដែរ នេះឃើញគាត់អត់មែន ទើបឌីជេ​ HERO មានអាណិត គ្រាន់តែនិយាយអប់រំណែនាំ ឲ្យបុរសម្ចាស់ម៉ូតូដែលស្រវឹងហើយបើកបរនោះ​ អោយចេះគោរពច្បាប់ចរាចរណ៍​ផង លេីកក្រោយកុំបេីកបរលឿនពេក​ ត្រូវតែពាក់មួកសុវត្ថិភាព​ឲ្យបានត្រឹមត្រវផង​ នេះសំណាងហើយ​ដែលមកបុករថយន្តរបស់គាត់​ តែបើប៉ះរថយន្តគេផ្សេងវិញ​ ប្រហែលជាពិបាកដោះស្រាយបន្តិចហេីយ។

បច្ចុប្បន្នក្រោយកើតហេតុ​ បន្ទាប់ពីណែនាំអប់រំហើយ​ ឌីជេ​ HERO ក៏យល់ព្រមបញ្ចប់រឿងត្រឹមនេះ​ និង​អនុញ្ញាតិ​អោយបុរសនោះទៅរកពេទ្យលាងរបួស​ទៅ​ ហើយក៏អរគុណសមត្ថកិច្ច​ ដែលបានចុះមកជួយសម្រួលចរាចរណ៍​ កុំអោយមានការកកស្ទះផងដែរ​ ៕ (អត្ថបទរូបភាព​ បងម៉េង​)

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!