ព្រឹតិ្តការណ៍ថ្មីៗ

ជីវភាពទាល់ក្រ ស៊ីឈ្នួល រាវមីនអោយគេ អកុសល ផ្ទុះស្លាប់ទាំង២នាក់

6 ថ្ងៃ មុន 98 តូ សុផល

ឧត្តរមានជយ័ ៖ មនុស្ស២នាក់ ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជាន់ចំមីនតោនផ្ទុះ

បណ្តាលឱ្យផ្ទុះឡើងយ៉ាងខ្លាំង កាលពីវេលាម៉ោង១២ និង៤៥ ថ្ងៃត្រង់ថ្ងៃទី១៤ ខែមីនា នៅចំណុចផ្លូវបារាំង ស្ថិតក្នុងភូមិស្រែសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមរមានជ័យ ។

បើតាមសមត្ថកិច្ចថា ជនរងគ្រោះទី១ ឈ្មោះ ហុក រ៉ាឆាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ស៊ីឈ្នួលរាវមីន មានទីលំនៅភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ស្លាប់នៅនឹងកន្លែងកើតហេតុ ។

ទី២ ឈ្មោះ ម៉ៅ កំសត់ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរ ស៊ីឈ្នួលរាវមីន មានទីលំនៅ ភូមិត្រពាំងបី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រា សាទ ខេត្តឧត្តរមានជ័យ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

ចំណែកម្នាក់ទៀតឈ្មោះ តែម ប៊ុនធីម ភេទ ប្រុស អាយុ ៤៩ឆ្នាំ មានទីលំនៅ ភូមិត្រពាំងបី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមាន ជ័យ ពុំមានគ្រោះថ្នាក់អ្វីនោះទេ ដោយសារនៅឆ្ងាយពីកន្លែងផ្ទុះ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ជនរងគ្រោះទាំង៣នាក់បានសុីឈ្នួលគេកាប់ចំការត្រាយព្រៃដើម្បីរាវមីន ហើយមិនទាន់បានរាវផងក៏កាប់ចំមីនតោនមួយគ្រាប់បណ្តាលឲ្យផ្ទុះកក្រើកធរណីបណ្ដាលអោយស្លាប់២នាក់ និងម្នាក់រួចផុតពីគ្រោះថ្នាក់ ទាំងព្រលឹងចុងសក់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យនិងប្រមែប្រមូលកំទេចកំទីសាកសពទុកជូនគ្រួសារធ្វើបុណ្យ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!