ព្រឹតិ្តការណ៍ថ្មីៗ

លើកស្លាកទ្រូម៉ាន់នី!ខាងក្នុងសុទ្ធតែក្មេងមិនគ្រប់អាយុគេចសាលាទៅលេងហ្គេម?

4 ខែ មុន 92 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង១១និង៣០ព្រឹកថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០១៩ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដឹកនាំដោយលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការក្រុងថ្មី និងអធិការរង ព្រហ្មទណ្ឌលោក ស៊ន កុសល បានចុះបង្ក្រាបទីតាំងហ្គេម អុិនធឺណែត ជ្រកក្រោមស្លាក ទ្រូម៉ាន់នីប្តូរលុយ។

ចំពោះទីតាំងខាងលើនោះគឺស្ថិតនៅខាងលិចវិទ្យាល័យព្រះមុន្នីវង្សប្រហែល១០០ម៉ែត្រ ខាងក្រោយសណ្ឋាគារ (អាសុី) ដែលមានម្ចាស់ឈ្មោះ យ៉ង់ ផាន ភេទប្រុស អាយុ៦០ឆ្នាំ ស្ថិតក្នុងក្រុមទី២៤ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ម៉ូលីទ័រ២០គ្រឿង សុីស្ទឹម១៩គ្រឿង ឃី បត១៧គ្រឿង និងសម្ភារៈមួយចំនួនទៀតរួមទាំងសិស្សចំនួន៦នាក់។

បច្ចុប្បន្នវត្ថុតាងទាំងនោះត្រូវបានកម្លាំងនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង រីឯម្ចាស់ទីតាំងនិងសិស្សមិនគ្រប់អាយុទាំង៦នាក់កម្លាំងជំនាញកំពុងចាត់ការទៅតាមនិតិវិធី៕ដោសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!