ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបបានជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនយ៉ាងសកម្មនិងថ្នាំញៀន១៣កញ្ចប់តូច…..!!!

6 ថ្ងៃ មុន 24 តូ សុផល

ភ្នំពេញ៖ កម្លាំងជំនាញរបស់អធិការដ្ឋានខណ្ឌសែនសុខសហការជាមួយប៉ុស្តិ៍រដ្ឋបាលតឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង២០ និង៣០នាទី នៅចំណុចតាមផ្លូវលំ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់មាន ឈ្មោះ ប៉ិច ផារ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ។

សម្ភារៈដកហូត ៖ ក្រាមសថ្លា១៣កូនថង់តូច និងម៉ូតូ០១គ្រឿង ម៉ាកហ្សូមមឺរ ពាក់ស្លាកលេខ ភ្នំពេញ1GK-4626 ។

លោកវរៈសេនីឯក ហួរ ម៉េងវ៉ាង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខមិនដែលមើលរំលងអំពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខឡើយ ។លោកអធិការបានបទបញ្ជាដល់កម្នាំងល្បាតនិងកម្លាំងដែលនៅតាមគោលដៅផ្សេងៗទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខដើ ម្បីការពារសន្តិសុខនិងទប់ស្កាតបទល្មើសផ្សេងៗជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន  ។ ជាក់ស្តែងទី១៣ ខែមិនា ឆ្នាំ២០១៩នេះកម្លាំសមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានឃាត់ជនសង្ស័យដែលពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន០៩នាក់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយនៅបន្តឃាត់ខ្លួនជាបន្តបន្ទាប់រៀងរាល់ថ្ងៃទៀត។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!