ព្រឹតិ្តការណ៍ថ្មីៗ

កងកម្លាំងអន្តរាគមន៏ នៃអធិការដ្នានខណ្ឌមានជ័យ​ ចេញល្បាតទប់ស្កាត់​ បានឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដកហូតថ្នាំ៧កញ្ចប់​

2 ខែ មុន 20 តូ សុផល

រាជធានីភ្នំពេញ​ ៖ កងកម្លាំងអន្តរាគមន៏ នៃអធិការដ្នានខណ្ឌមានជ័យ​សហការជាមួយកម្លាំង​ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២​ ចេញល្បាតទប់ស្កាត់​បទល្មើស​ក្នុងមូលដ្ឋាន​ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ជាមួយនឹងក្រាមសថ្លាចំនួន ៧កញ្ចប់តូច កាលពីវេលាម៉ោង០២:៣០នាទីទាបភ្លឺ​ ឈានចូល​ថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០១៩នេះ​ នៅត្រង់ចំណុចភូមិដំណាក់ធំ សង្កាត់ស្ទឹងជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ជនសង្ស័យមានឈ្មោះ នៅ​ ណាឃីម ភេទប្រុស អាយុ 23 ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ​ ផ្លូវលំក្រុម3 ភូមិដំណាក់ធំ ​សង្កាត់ស្ទឹងមានជ័យទី2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច​បានអោយដឹងថា​ នៅមុនកេីតហេតុ​ ក្រោមការចង្អុលបង្ហាញពីលោកអធិការលោក វរៈសេនីយ៏ទោ ម៉េង វិមានតារា នឹងអធិការរងលោកវរៈសេនីយ៏ត្រី គង់ សុវង្ស នៃអធិការដ្នាននគរបាលខណ្ឌមានជ័យ កងកម្លាំងអន្តរាគមន៏ នៃអធិការដ្នានខណ្ឌមានជ័យ​ សហការជាមួយកម្លាំង​ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២​ ចេញល្បាតទប់ស្កាត់​បទល្មើស​ក្នុងមូលដ្ឋាន​ បានប្រទះឃេីញ​ជនសង្ស័យ​ខាងលេី​ ដោយមានការសង្ស័យ​ សមត្ថកិច្ចបានហៅសួរនាំ​ និងសុំធ្វេីការឆែកឆេរ​ ដោយរកឃេីញ​មានក្រាមសថ្លា ចំនួន ៧កញ្ចប់តូច ទេីបធ្វេីការឃាត់ខ្លួន​បញ្ជូនយកទៅធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២តែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការនគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!