ព្រឹតិ្តការណ៍ថ្មីៗ

សន្និបាត​បូក​សរុប​វាយតម្លៃ​សភាព​ការណ៍​ ល​ទ្ធផល​ ​កិច្ច​ប្រតិបត្តិការ​ឆ្នាំ​២០១៨​របស់​ស្នងការដ្ឋា​ន​នគរបាល​ខេត្ត​កំព​ង់ស្ពឺ​

4 ខែ មុន 30 តូ សុផល

ខេត្តកំពង់ស្ពឺ​ ​៖​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​៩កេីត​ ខែ​ផល្គុន​ ឆ្នាំ​ច​ សំរឹទ្ធ​ស័ក​ ព.ស.២៥៦២​ ត្រូវ​ថៃ្ងទី១៤​ ខែមិនា​ ឆ្នាំ​២០១៩

​ ​នៅ​បណ្ណាល័យ​កំពង់ស្ពឺ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​​ បានប្រារព្ធ​ពិធី​បើ​ក​សន្និបាត​បូក​សរុបវាយតម្លៃសភាពការណ៍​លទ្ធផល​កិច្ច​ប្រតិបត្តិការ​​ឆ្នាំ​២០១៨​ផ្សព្វផ្សាយ​​ទិ​ស​ដៅ​ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​ក្រសួង​មហាផ្ទៃ​ ​ឆ្នាំ​២០១៩​ ​ក្រោម​អធិបតីភាព​ លោក​ឧ​ត្តម​សេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​​នគរបាល​ខេ​ត្ត​​​។

​ពិធី​នេះប្រព្រឹត្ត​ទៅ​ដោយមានការ​អញ្ជើញ​ចូល​រួ​ម​​ពី​លោ​ក​ លោកស្រី​ ឧត្តមសេនីយ៍​-វរសេនីយ៍​ស្នងការ​រង​ លោកនាយរងផែន​ លោកនាយ​ នា​យ​រង​ការិយាល័យ​ លោក​អធិការ​ អធិការ​រង​ សន្ដិ​សុខ​ ព្រហ្មទណ្ឌ​ អន្ដោប្រវេសន៍​ សណ្ដាប់​ធ្នាប់​ ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ ស្រុក​ ទាំ​ង​ ៨​ លោ​ក​នាយ​ប៉ុស្តិ៍​នគរបាលរ​ដ្ឋបាល​ទាំង​ ៨៧​ ​​សមាជិក​សមាជិកា​ចូលរួម​សរុប​ ២២៤នាក់​​។

មានប្រសាសន៍​បេីកអង្គសន្និបាត​លោកឧត្ដមសេ​នី​យ៍ទោ​សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​ គឺជា​​ពិធី​សន្និបាត​ដេីម្បី​ដកបទពិសោធន៍ខ្លាំង.ខ្សោយ​ ចំណុច​ប្រឈម​ឆ្លុះបញ្ចាំង​លទ្ធផល​ការងារ​ឆ្នាំ​ចា​ស់​ និងការដាក់ចេញ​ទិសដៅអនុវត្ដភារកិច្ចឆ្នាំ២​០​១៩​ ក្នុងនោះមានការធ្វេីបទអន្ដរាគមន៍​ពីលោក​ស្ន​ងការរង​ ទទួលផែន​ការងារ​សន្ដិសុខ​ នាយការិ.​ចរាចរណ៍​ផ្លូវគោក​ ​នាយការិ.​ប្រឆាំង​គ្រឿង​ញៀ​ន​ នាយការិ.ព្រហ្មទណ្ឌ​កំរិត​ស្រាល​ អធិការ​​ស្រុក​សំរោងទង​ ចំណុច​សំខាន់​ក្នុង​ការធ្វើ​បទ​បង្ហាញ​នោះគឺជាបទ​ពិ​សោ​ធ​ន៍​លទ្ធផលជោគជ័យ​ទទួល​បាន​ និងផ្ដល់ជា​គំនិតចែករំលែក​​ដល់សមាជិក​ ស​មាជិកាអង្គសន្និបាត​ដេីម្បីអនុវត្ត​បន្ដ​ ទោះបី​យ៉ាងណា​កងកម្លាំងប្រដាប់អាវុធ​ ក្នុងនោះកងកម្លាំងនគរបាលជាតិ​ត្រូវ​​ធានាការពាររក្សាសន្ដិសុខ​ ស​ណ្ដាប់ធ្នាប់​ស​ង្គម​ជូនប្រជាពលរដ្ឋ​ ប្រឆាំង​ដាច់​ខា​ត​ចលនា​ប្រឆាំងក្រៅច្បាប់​មិនអនុញ្ញតិអោយក្រុ​មអាណាធិប​តេយ្យ​បង្កបង្កេីតកំលាំងទៅជាច​ល​នាបដិវត្ដន៍ពណ៍ក្នុងប្រទេសបានជាដាច់ខាត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!