ព្រឹតិ្តការណ៍ថ្មីៗ

ប្រពៃណាស់ថ្ងៃខួបកំណើត! ឧកញ៉ា​ ហ៊ួត​ ជា​ បង្វែរ​ពីការសប្បាយនៅផ្ទះ យកអង្ករប្រគេនព្រះសង្ឃវត្តគល់ទទឹង​ ២តោន រួមទាំងថវិកាប្រគេនដល់​ព្រះសង្ឃ និងតាជីយាយជាង២០០អង្គ/នាក់​

2 ខែ មុន 132 តូ សុផល

រាជធានីភ្នំពេញ​ ៖ ថ្ងៃខួបកំណើតរាល់ឆ្នាំ ធ្លាប់តែធ្វើកម្មវិធីខួបកំណេីតជុំគ្នា ប៉ុន្តែឆ្នាំនេះលោកឧកញ៉ា ហ៊ួត ជា បង្វែរ​ពីការធ្វើខួបកំណើតសប្បាយនៅផ្ទះ បែរជាមកធ្វេីបុណ្យទៅវិញ​ ដោយយកអង្ករចំនួន ២តោន មកប្រគេនព្រះសង្ឃ និងអំណោយរួមមានត្រីងៀត​ ទឹកសុទ្ធសម្រាប់ប្រេីប្រាស់​ និងថវិកា ប្រគេនជូនតាជីយាយជី​ ជិត ២០០អង្គនាក់ផងដែរ។

ពិធីនេះធ្វេីឡេីង​នៅព្រឹកថ្ងៃអង្គារ៍ ទី១៣​ ខែ​មីនា​ ឆ្នាំ​២០១៩ម្សិលមិញ​នេះ​ ក្រោមអធិបតីភាព​ព្រះគូ គូ​ សុភាព ភិក្ខុវជិរប្បញ្ញោ នៅវត្តនិគ្រោធវ័ន (វត្តគល់ទទឹង)​ ស្ថិតនៅក្នុងភូមិកោះក្របី​ តាមផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​។

ក្នុងនោះដែរ ក៏ឃេីញវត្តមាន លោក​ឧកញ៉ា​ ឌួង ឆាយ​ លោក​ វិចិត្រ ដារ៉ា​ រួមជាមួយលោក​ អ៊ឹម​ ជីវ៉ា​ តារាសម្តែង​ និងលោក​ សាន​ ផានិត​ តារាចម្រៀង​ និងអ្នកសិល្បះជាច្រេីនរូបទៀត ​ចូលរួមត្រេកអរ​ ទង្វេីល្អរបស់គាត់គ្រប់ៗគ្នាផងដែរ។

លោក​ឧកញ៉ា​ ហ៊ួត​ ជា​ ស្ថាបនិក​នាយកប្រតិបត្តិ​​ក្រុមហ៊ុន​ ហ៊ួត​ ជា​ ផ្គត់ផ្គង់សម្ភារៈសំណង់គ្រប់ប្រភេទ លោកក៏បាននិយាយថ្លែងនៅកម្មពិធីចែកអំណោយរបស់លោក​ថា ក្នុងថ្ងៃខួបកំណើតលោកគឺលោកចង់សុំអោយបងប្អូនដែលមានលទ្ធភាពប្រារពពីធីខួបកំណើតជួបជុំមិត្តភក្តិផឹកស៊ីប្តូរមកធ្វើអំពើល្អវិញគឺចែកទានជូនដល់អ្នកក្រខ្សត់ ឬក៏ចែកទានដល់ព្រះសង្ឃ ដែលខ្វះចង្ហាន់វិញជាការប្រសេីរជាង។

ដែលអំណោយទាំងនោះរួមមាន​ អង្ករ​ ២តោន​,​ ទឹកសុទ្ធ​ ១០០​កេស,​ ត្រីងៀត​ ៥គីឡូ​ ចែកសម្ភារប្រើប្រាស់​ រួមទាំងថវិកាជូនដល់តាជី ដូនជី សីលវា និងបវរណាបច្ច័យបួនព្រះសង្ឃផងដែរ។

ក្រោយពីលោកធ្វើរឿងបែបនេះ ក៏មានមហាជនជាច្រើនកោតសរសើរនូវទឹកចិត្តរបស់លោកឧកញ៉ា​ ហ៊ួត​ ជា និងជូនពរលោកជាច្រើនចំពោះទឹកចិត្តសប្បុរសធម៌របស់លោក ដែលជារើយៗ លោកតែងតែជួយដល់កុមាកំព្រា ចាស់ជរា និងជនទុគតដទៃទៀតផងដែរ៕ (អត្ថបទ​ដោយ​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!